ព័ត៌មានជាតិ
ត្រៀមខ្លួន! អាកាសធាតុប្រែប្រួល នៅតំបន់ខ្លះចុះត្រជាក់ដល់ ១៩-២១អង្សា ចាប់ពីថ្ងៃនេះទៅ
BY Khmernote Media
November 21, 2019
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ជ្រលងសម្ពាធខ្ពស់ បាននឹងកំពុងរំកិលចុះក្រោម និងមានឥទ្ធិពលមធ្យមលើកម្ពុជា ដែលស្ថានភាពបែបនេះធ្វើឲ្យចាប់ពីថ្ងៃទី២១-២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ មានការប្រែប្រួលដូចខាងក្រោមនេះ៖
+ បណ្តាខេត្តនៅតំបន់វាលទំនាបបភាគកណ្តាល ភាគពាយ័ព្យ តំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសាន ធាតុអាកាសត្រជាក់នៅពេលព្រឹក ដោយសីតុណ្ហភាពអប្បអរមា មានពី១៩-២១អង្សា និងសីតុណ្ហភាពអតិបរមា មានពី២៧-២៩អង្សា។
+ តំបន់វាលទំនាបភាគខាងក្រោម និងតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បអរមា មានពី២២-២៤អង្សា និងសីតុណ្ហភាពអតិបរមា មានពី២៩-៣១អង្សា។

អត្ថបទ៖ សេម