បច្ចេកវិទ្យា

ស្មាតហ្វូនរបស់ Google និង Samsung ជាង១០០លានគ្រឿងអាចនឹងត្រូវគេ Hack

BY
Khmernote Media
November 21, 2019

កាសែតអង់គ្លេស The Sun ចេញផ្សាយកាលពីពេលថ្មីៗនេះបានឲ្យដឹងថា ស្មាតហ្វូនជាច្រើនរបស់ក្រុមហ៊ុន Google និង Samsung នឹងអាចត្រូវបានក្រុម hacker ចូលទៅលួចដំណើរការ និងអនុញ្ញាតិឲ្យមនុស្សអាក្រក់អាចប្រមូលយករូបភាពឬថតវិដេអូចេញពីទូរស័ព្ទទាំងនោះពីចំងាយបាន។ ប្រភពដដែលបានសរសេរទៀតថា ក្នុងនោះស្មាតហ្វូនមិនតិចជាង ១០០លានគ្រឿងឡើយ ដែលនឹងអាចទទួលរងនូវមេរោគមួយប្រភេទនេះ។ លើសពីនេះក្រុមអ្នកជំនាញបានអះអាងទៀតថា មេរោគនេះនឹងអាចធ្វើឲ្យក្រុម hacker អាចកំណត់ទីតាំងរបស់អ្នក ហើយចូលមកប្រមូលទិន្នន័យនានារបស់ម្ចាស់ស្មាតហ្វូនជាពិសេសធ្វើការហៅទូរស័ព្ទចេញដោយស្វ័យប្រវត្តិទៀតផងដែរ។

ទោះបីជាយ៉ាងណាក្តីក្រុមអ្នកជំនាញបានបញ្ជាក់ដែរថា ម្ចាស់ស្មាតហ្វូនទាំងឡាយ ដែលកំពុងមានការព្រួយបារម្ភនោះអាចជ្រើសយកវិធីម្យ៉ាង ដើម្បីបង្ការហានិភ័យបែបនេះតាមរយៈការអាប់ដេតយក version ចុងក្រោយទាំងប្រព័ន្ធដំណើរការរបស់ទូរស័ព្ទ និង version ចុងក្រោយរបស់កម្មវិធីទូរស័ព្ទរបស់ខ្លួនដល់ version ចុងក្រោយ៕

អត្ថបទ៖ Lee

Share This Post: