ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សាហាវមែន! សមត្ថកិច្ចសង្ស័យឃាតក ដែលសម្លាប់អារកនារីម្នាក់នៅក្នុងរោងចក្រ គឺជាសង្សាររបស់នាងផ្ទាល់តែម្តង

    BY Khmernote Media November 23, 2019
    សាហាវមែន! សមត្ថកិច្ចសង្ស័យឃាតក ដែលសម្លាប់អារកនារីម្នាក់នៅក្នុងរោងចក្រ គឺជាសង្សាររបស់នាងផ្ទាល់តែម្តង

    ខេត្តស្វាយរៀង-នគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ប្រាប់បណ្តាញផ្សព្វផ្សាយនៅល្ងាចថ្ងៃទី២២ ខែវិច្ឆិកា២០១៩នេះថា សមត្ថកិច្ចបានកំណត់មុខសញ្ញាជនសង្ស័យដែលអារ.ក សម្លាប់កម្មការិនីនៅក្នុងរោងចក្រ កាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា បានហេីយ ដោយជនសង្សយ័ដែលសម្លាប់គឺជាសង្សាររបស់ជនរងគ្រោះ។
    អំពេីឃាតកម្មនេះ កេីតឡេីងក្នុងរោងចក្រធីវ៉ាយ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គី ហ្គារីសស៍ក្នុងភូមិដើមពោធិ៍ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង វេលាម៉ោងជិត៦កន្លះព្រឹកថ្ងៃទី២២ ខែវិច្ឆិកា។

    ជនសង្ស័យឈ្មោះ នាង ក្រឹម ភេទប្រុស អាយុ២៥ឆ្នាំ ត្រូវជាសង្សារបស់ជនរងគ្រោះឈ្មោះខឹម ពិសាល ភេទស្រី អាយុ២៤ឆ្នាំរស់នៅភូមិព្រៃរការ ឃុំឈើទាល ស្រុកស្វាយជ្រុំខេត្តស្វាយរៀង។ សមត្ថកិច្ចសន្និដ្ឋានជំហានដំបូងតាមការស្រាវជ្រាវថា មូលហេតុដែលឈានដល់ការសម្លាប់យ៉ាងសាហាវនេះ គឺដោយសារក្រុមគ្រួសារខាងស្រីមិនអោយរៀបអាពាហ៍ពិពាហ៍។ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់៕

    ប្រភព៖ លោក huy bunleng

    Share This Post:
    MPO4D jitutoto mpo4d Mpoplay