បច្ចេកវិទ្យា

លេចធ្លាយរូបរាង OnePlus 8 Pro ប្រើកាមេរ៉ាទំលុះអេក្រង់ខាងមុខ និងជាពិសេសមានកាម៉េរាក្រោយដល់ទៅ៤គ្រាប់

BY
Khmernote Media
November 23, 2019

ព័ត៌មានដ៏សំងាត់បំផុតរបស់ស្មាតហ្វូន OnePlus ប្រហែលជាត្រូវបានលេចធ្លាយកាន់តែខ្លាំងឡើងជាពិសេសជាមួយនឹងការបង្ហាញពីរូបរាងរបស់វាផងដែរ ទោះបីជាស្ថិតនៅក្នុងពេលច្រើនខែទៀតទំរាំតែដល់ថ្ងៃបង្ហាញខ្លួនជាផ្លូវការយ៉ាងណាក្តី។ រូបគំនូរពណ៌ខ្មៅមួយផ្ទាំង ដែលត្រូវបានចេញផ្សាយអាចឲ្យយើងមើលឃើញថា គឺជាម៉ូដែលដែលមានព័ត៌មានចចាមអារ៉ាមជាយូរមកហើយនោះគឺ OnePlus 8 Pro។ រូបគំនូរបង្ហាញថា OnePlus 8 Pro នឹងលេចឡើងមកជាមួយនឹងកាម៉េរាចំនួន៤គ្រាប់នៅពីខាងក្រោយ។

ចំពោះកាមេរ៉ាខាងមុខវិញ OnePlus បានផ្លាស់ប្តូរពីកាមេរ៉ាបង្កប់នៅក្នុងតួខ្លួននៅលើ OnePlus 7 Pro និង 7T Pro ដោយប្តូរមកប្រើប្រាស់កាមេរ៉ាទំលុះអេក្រង់វិញ ដែលវាស្រដៀងទៅនឹង Galaxy S10 របស់ Samsung តែម្តង។ ចំពោះកាលបរិច្ឆេទការប្រកាសជាផ្លូវការគេនៅមិនទាន់ដឹងច្បាស់នៅឡើយនោះទេ ហើយក៏មានកម្មវិធីប្រកាសស្មាតហ្វូនថ្មីណាមួយខាង OnePlus ប្រកាសឲ្យដឹងផងដែរ៕

 

រូបភាពគំរូ

អត្ថបទ៖ Lee

Share This Post: