Tesla Cybertruck ប្រើដែកអ៊ីណុកដូចយាន Starship និងអាចទប់គ្រាប់ 9mm បាន ដើម្បីការពារពីការប្រហារដោយគ្រាប់កាំភ្លើង
- BY
- autoadmin
- November 23, 2019
ម្សិលមិញនេះក្រុមហ៊ុន Tesla ទើបតែបង្ហាញនូវរថយន្តភីកអាប់អគ្គិសនីរបស់ខ្លួន គឺ Cybertruck ដែលអាចជិះបាន 250ម៉ាយ, 300ម៉ាយ និង 500ម៉ាយ (800គីឡូម៉ែត្រ) រាល់ពេលសាកថ្មពេញម្ដង។ មួយទៀតគឺម៉ូតូកង់4 ATV អគ្គិសនី ដែលម៉ូតូនេះផ្ទាល់ក៏អាចសាកថ្មបានចេញពីក្រោយឃ្លុបរបស់ Cybertruck ។ លក្ខណៈពិសេសមួយផ្សេងទៀតដែលគួរឱ្យចាប់អារម្មណ៍បំផុតគឺ តួខ្លួនរបស់វាជាដែកអ៊ីណុក ហើយជាប្រភេទបាញ់មិនធ្លុះទៀតផង និងជាប្រភេទដែកតែមួយដូចយានអវកាស Starship ។
នៅក្នុងថ្ងៃបង្ហាញខ្លួនរបស់ Cybertruck លោក Elon Musk ក៏បានបង្ហាញពីភាពរឹងមាំរបស់វា ដោយមានការធ្វើតេស្ដវាយដោយញញួរទៀតផង (វីដេអូនៅខាងក្រោម) ។ សម្រាប់ការផលិតរថយន្តភីកអាប់អគ្គិសនីប្រភេទបាញ់មិនធ្លុះនេះ គឺមិនទាន់មានក្រុមហ៊ុនណាធ្លាប់បានធ្វើនោះទេ ដូច្នេះហើយវាបានធ្វើឱ្យ Tesla Cybertruck កាន់តែទទួលការចាប់អារម្មណ៌។ Tesla Cybertruck ត្រូវបានគេរំពឹងថា នឹងចាប់ផ្ដើមផលិតនៅចុងឆ្នាំ2021 ហើយចំពោះតម្លៃរបស់វាគឺចាប់ពី 39,900ដុល្លារអាមេរិក៕
អត្ថបទ៖ លីដា
- Share This Post: