យោធាអាមេរិកចាប់ផ្តើមពិនិត្យកម្មវិធី TikTok ក្រោយមានការព្រួយបារម្ភពីសុវត្ថិភាពតាមប្រព័ន្ធអិនធើណេត
- November 25, 2019
កងកម្លាំងយោធារបស់សហរដ្ឋអាមេរិកត្រូវបានគេដឹងថា ចាប់ផ្តើមធ្វើការត្រួតពិនិត្យ និងវាស់វែងទៅកម្រិតសន្តិសុខជាតិរបស់ខ្លួនពាក់ព័ន្ធទៅនឹងកម្មវិធី TikTok នៅក្រោយការប្រកាសព្រមានតាមរយៈទិន្នន័យ ដែលបានមកពីមន្ត្រីជាន់ខ្ពស់ម្នាក់របស់បក្សប្រជាធិបតេយ្យ នេះបើយោងតាមអ្នកនាំពាក្យរបស់យោធាអាមេរិកលោក Ryan McCarthy បានបញ្ជាក់។ ថ្លែងទៅកាន់ក្រុមអ្នកកាសែតនៅឯព្រឹត្តិការណ៍ពិពណ៍ឧស្សហកម្មជនជាតិអាមេរិកលោក McCarthy បានបន្តថា លោកបានចេញបញ្ជាយោធា ដើម្បីឲ្យមានប្រតិបត្តិការស្រាវជ្រាវនេះកើតឡើងទៅលើកម្មវីធី TikTok នៅក្រោយពេល ដែលសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យលោក Chuck Schumer បានចេញការព្រមាន។

គួរឲ្យដឹងដែរថា កាលពីថ្ងៃទី៧ ខែវិច្ឆិកាកន្លងមក លោក Schumer បានសរសេរនៅក្នុងលិខិតមួយថា អ្នកជំនាញសន្តិសុខជាតិកំពុងចាប់ផ្តើមព្រួយបារម្ភអំពីវិធីនៃការប្រមូល និងគ្រប់គ្រងទិន្នន័យនៃកម្មវិធី TikTok រួមមានទាំងមាតិកាអ្នកប្រើប្រាស់ និងការទំនាក់ទំនងអាស័យដ្ឋានអ៊ិនធឺណេត IP Address ព្រមទាំងទិន្នន័យទាក់ទងនឹងទីតាំងទិន្នន័យ metadata និងព័ត៌មានផ្ទាល់ខ្លួននៃអ្នកប្រើប្រាស់ដ៏គួររសើបផ្សេងទៀតដែរ។
ទោះបីជាយ៉ាងណាក្តីភ្លាមៗក្រោយការប្រកាសធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវលើកនេះពីសំណាក់កងកម្លាំងយោធាអាមេរិកមក TikTok នៅមិនទាន់ចេញធ្វើសេចក្តីថ្លែងការឆ្លើយតបណាមួយនៅឡើយទេ៕
អត្ថបទ៖ Lee
- Share This Post:







