លេចលឺដំណឹងថា ក្រុមហ៊ុន Apple ចង់ឲ្យ iPhone ជំនាន់ក្រោយមានអេក្រង់កោងដែរ
- April 5, 2018
កាលពីពេលថ្មីៗនេះ យើងទទួលបានពត៌មានមួយចំនួនដែលលើកឡើងថា ក្រុមហ៊ុន Apple បាននឹងកំពុងធ្វើការផលិតបច្ចេកវិទ្យាគ្រប់គ្រងស្មាតហ្វូន ដោយប្រើប្រាស់ចលនាសុទ្ធ ពោលគឺមិនតម្រូវឲ្យប៉ះនឹងអេក្រង់ទៀតឡើយ។ មិនតែប៉ុណ្ណោះ ប្រភពដដែលបានបញ្ជាក់បន្ថែមថា iPhone ជំនាន់ក្រោយអាចនឹងអេក្រង់កោងថែមទៀតផង។

យោងតាមលោក Mark Gurman បាននិយាយប្រាប់គេហទំព័រ Bloomberg ថា បច្ចេកវិទ្យាចលនាថ្មីនេះ នឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចគ្រប់គ្រងលើ iPhone ដោយគ្រាន់តែផ្លាស់ទីម្រាមដៃឲ្យជិតទៅនឹងអេក្រង់ប៉ុណ្ណោះ ពោលគឺមិនចាំបាច់ប៉ះឡើយ។ ទាក់ទងទៅនឹងបច្ចេកវិទ្យា អាចនឹងត្រូវបានបំពាក់ក្នុងអេក្រង់តែម្ដង ដូចនេះគឺមិនត្រូវ sensor ឡើយ។
ប្រភពដដែលបានបន្ដថា រាល់ iPhone ទាំងអស់នឹងត្រូវបានបំពាក់ដោយបច្ចេកវិទ្យាអេក្រង់កោងក្នុងរយៈពេល 3ឆ្នាំខាងមុខទៀត។ ដូចទៅនឹងអ្វីដែលយើងទាំងអស់គ្នាដឹងស្រាប់ហើយថា ក្រុមហ៊ុន Apple កំពុងធ្វើការលើបច្ចេកវិទ្យាអេក្រង់ថ្មីដែលមានឈ្មោះថា micro-LED ហើយគម្រោងនេះ អាចនឹងត្រូវការរយៈពេល 3 ទៅ 5ឆ្នាំទៀត។
ទោះជាយ៉ាងណា បច្ចេកវិទ្យាបញ្ជាដោយចលនានេះ អាចនិយាយបានថាម មិនមែនជាអ្វីដែលថ្មីឡើយ ព្រោះក្រុមហ៊ុន Samsung ធ្លាប់បានណែនាំ និងប្រើប្រាស់បច្ចេកវិទ្យានេះកាលពីប៉ុន្មានឆ្នាំមុនរួចមកហើយលើស្មាតហ្វូនកំពូល Galaxy របស់ខ្លួន។ ទាក់ទងទៅនឹងមុខងារនោះត្រូវបានក្រុមហ៊ុន Samsung ដាក់ឈ្មោះឲ្យថា Air Gestures។


Fu
ប្រភព៖ idownloadblog
- Share This Post:






