ព័ត៌មានជាតិ
ឱកាសមកដល់ហើយ! ក្រសួងវប្បធម៌ប្រកាសប្រឡងជ្រើសរើសស្នាដៃតែងនិពន្ធប្រលោមលោក និងកំណាព្យរឿងឆ្នាំ២០២០ ពានរង្វាន់ព្រះនាងឥន្រ្ទទេវី
BY Khmernote Media
November 26, 2019
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសរៀបចំប្រឡងជ្រើសរើសស្នាដៃតែងនិពន្ធប្រលោមលោក និងកំណាព្យរឿងឆ្នាំ២០២០ ពានរង្វាន់ព្រះនាងឥន្រ្ទទេវី។ យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា ប្រលោមលោក និងកំណាព្យរឿង ២០២០ ប្រធានបទ៖ សេរី (១៥-៣០ទំព័រ) បេក្ខជនម្នាក់អាចដាក់បាន២ស្នាដៃ (ប្រលោមលោក១ និងប្រលោមកំណាព្យ១) ចាប់ផ្តើមទទួលស្នាដៃពីថ្ងៃជូនដំណឹងតទៅ រហូតដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៥ល្ងាចជាកំហិត។
ជ័យលាភីនិងពានរង្វាន់ លេខ១ ពានមាស១ ប្រកាសនីយបត្រ១និងថវិកា, លេខ២ ពានប្រាក់១ ប្រកាសនីយបត្រ១និងថវិកា និង លេខ៣ ពានសំរិទ្ធ១ ប្រកាសនីយបត្រ១និងថវិកា។ ចំណែកលក្ខណវិនិច្ឆ័យអត្ថន័យ (សច្ចធម៌ សីលធម៌ និងគុណធម៌) អត្ថរូប (វិធីតែង រចនាបថ សីល្ប៌សោភ័ណ) និងអត្ថរស (ការអប់រំ ការអភិវឌ្ឍ និងការរក្សាតម្លៃអត្តសញ្ញាណ)៕ សូមអានសេចក្តីជូនដំណឹងបន្ថែមនៅខាងក្រោមនេះ៖

