ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សាហាវណាស់! កូនប្រុសសម្លាប់ម្តាយខ្លួនរួចកាត់ជាកំណាត់ញាត់ទូរទឹកកក មុននឹងបាញ់សម្លាប់ខ្លួនឯងតាមក្រោយ

    BY Khmernote Media November 26, 2019
    សាហាវណាស់! កូនប្រុសសម្លាប់ម្តាយខ្លួនរួចកាត់ជាកំណាត់ញាត់ទូរទឹកកក មុននឹងបាញ់សម្លាប់ខ្លួនឯងតាមក្រោយ

    ថៃ៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ មានការចែករំលែកពេញបណ្តាញសង្គមដោយមានករណីឃាតកម្មយ៉ាងសាហាវឃោរឃៅមួយបានកើតឡើងនៅឯប្រទេសថៃ កូនប្រុសបានសម្លាប់ម្តាយខ្លួនឯងរួចកាត់ជា៥កំណាត់ញាត់ចូលក្នុងទូរទឹកកក មុននឹងបាញ់សម្លាប់ខ្លួនឯង។ ហេតុការណ៍មួយនេះបានកើតឡើងនៅឯផ្ទះមួយស្ថិតនៅលើផ្លូវលេខ២៨ តំបន់ថាខាម ទីក្រុងបាងកក ប្រទេសថៃ។ ដោយនៅកន្លែងកើតហេតុប៉ូលីសបានរកឃើញសាកសពស្ត្រីម្នាក់ដែលត្រូវបានកាត់ជា៥កំណាត់មានក្បាលដងខ្លួន ដៃនិងជើង នៅក្នុងទូរទឹកកក ព្រមជាមួយយុវជនម្នាក់ដេកក្នុងថ្លុកឈាម អការៈក្នុងសភាពធ្ងន់ធ្ងរកំពុងបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីព្យាយាមបាញ់សម្លាប់ខ្លួនឯង។

    យោងតាមការសាកសួរបានឲ្យដឹងថាស្ត្រីដែលបាត់បង់ជីវិតគឺរស់នៅតែ២នាក់ម្តាយកូន ដោយកូនប្រុសរបស់គាត់រៀនឆ្នាំទី២នៃមហាវិទ្យាល័យមួយ។ នៅថ្ងៃទី២៤ ខែវិច្ឆិកា មិត្តភក្តិអ្នកស្លាប់បានទូរស័ព្ទមកអ្នកស្លាប់ដើម្បីជជែកគ្នាលេងដូចសព្វមួយដង ប៉ុន្តែទូរស័ព្ទទាក់ទងមិនបានសោះឡើយ។ លុះព្រឹកឡើងមិត្តភក្តិអ្នកស្លាប់បានមករកអ្នកស្លាប់ដល់ផ្ទះក៏ជួបកូនប្រុសរួចសួរថា តើម្តាយរបស់គេនៅឬទេ? គេក៏ឆ្លើយថាមិននៅទេ តែចម្លែកព្រោះតែឡាននៅផ្ទះ។ ដោយមិនអស់ចិត្តមិត្តភក្តិអ្នកស្លាប់ក៏ចូលក្នុងផ្ទះដើម្បីដើររក លុះពេលបើកទូរទឹកកកស្រាប់តែឃើញសាកសពអ្នកស្លាប់ ភ័យរន្ធត់ចិត្ត។ ស្របពេលជាមួយគ្នានោះដែរកូនប្រុសអ្នកស្លាប់បានយកកាំភ្លើងខ្លីមកបាញ់សម្លាប់ខ្លួនឯង។

    ឃើញហេតុការណ៍បែបនេះក៏ប្រញ៉ាប់ប្តឹងប៉ូលីសឲ្យចុះមកត្រួតពិនិត្យ។ ប៉ូលីសបានរកឃើញញញួរ និងកាំបិតប័ុងតោ ដោយសន្និដ្ឋានជាអាវុធដែលកូនប្រុសរូបនោះសម្លាប់ម្តាយខ្លួនឯង។ ចំណែកមូលហេតុយ៉ាងណានោះគឺគេពុំទាន់បានដឹងច្បាស់នៅឡើយថាមូលហេតុអ្វីឲ្យពិតប្រាកដ ដោយប៉ូលីសកំពុងបន្តការស្រាវជ្រាវ៕

    អត្ថបទ៖ មេសា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay