បច្ចេកវិទ្យា

Facebook កំពុងតេស្តមុខងារ Dark Mode សម្រាប់ Android ហើយអ្នកប្រើប្រាស់មួយចំនួនអាចប្រើវាបានជាបណ្ដើរៗហើយ

BY
autoadmin
November 26, 2019

Facebook កំពុងអភិវឌ្ឍមុខងារ Dark Mode នៅលើប្រព័ន្ធប្រតិបត្តិការ Android ហើយអ្នកប្រើប្រាស់ក៏កំពុងរាយការណ៍អំពីមុខងារ Dark Mode ថ្មីនេះដែរ ដែលវាកំពុងបង្ហាញខ្លួនលើស្មាតហ្វូនមួយចំនួនរបស់ពួកគេ។ បើតាម Android Police បានឱ្យដឹងថា វានឹងពង្រីកមុខងារនេះទៅដល់អ្នកប្រើប្រាស់ផ្សេងទៀតឆាប់ៗ ហើយ Facebook ក៏កំពុងតេស្តមុខងារ Dark Mode នេះនៅលើ Messenger របស់​ Windows ផងដែរ។ យ៉ាងណាក៏ដោយថ្វីបើ Facebook មានមុខងារ Dark Mode នេះក្ដី កម្មវិធីផ្សេងទៀតរបស់វាដូចជា WhatsApp នៅតែមិនទាន់មាន Dark Mode នៅឡើយទេ។ យើងសង្ឃឹមថា Facebook នឹងដាក់មុខងារ Dark Mode នេះជាផ្លូវការ ហើយអាចឱ្យអ្នកប្រើប្រាស់ Android បានប្រើវាទាំងអស់គ្នា៕

អត្ថបទ៖ លីដា

Share This Post: