បច្ចេកវិទ្យា

Galaxy S11e នឹងកាម៉េរា៣គ្រាប់ដូចចង្ក្រានហ្គាស ត្រៀមប្រកួតប្រជែងជាមួយ iPhone 11

BY
Khmernote Media
November 26, 2019

កន្លងមកកាលពីគ្រាដែលម៉ូដេល Galaxy S11 ត្រូវបានបង្ហាញរូបរាងឌីសាញជាលើកដំបូងភ្លាមព័ត៌មានបែកធ្លាយជាច្រើនអំពីម៉ូដែលធូរថ្លៃជំនាន់ក្រោយរបស់វាភ្លាមតែម្តងគឺ Galaxy S11e ដោយក្នុងនោះមានទាំងវិដេអូ៣៦០ដឺក្រេរបស់វាផងដែរ។ ម៉ូដែលដែលត្រៀមបង្ហាញខ្លួនក្រោយនេះគឺមានលក្ខណៈប្រណិតខ្លាំងដូចទៅនឹងអ្វីដែលជាម៉ូដែលជំនាន់មុនរបស់ខ្លួនដែរ ដោយកាម៉េរាខាងក្រោយទាំង៣គ្រាប់ស្ថិតនៅក្នុងជ្រុងការ៉េមួយនៅផ្នែកខាងលើឆ្វេងបង្អស់។

ទោះបីជាវាត្រូវបានគេរំពឹងថា នឹងមានការអភិវឌ្ឍបន្ថែមទៅលើកាម៉េរា ultra wide angle ទាំងពីរជាមួយនឹងមុខងារ telephoto shooter ក្តី ប៉ុន្តែគេជឿជាក់ថា Samsung នឹងចាំបាច់កាត់បន្ថយចំណាយម៉ូដែលនេះតាមរយៈការប្រើប្រាស់ Len ត្រឹម 2x ខណៈដែល Galaxy S11 និង Galaxy S11+ សុទ្ធមានសមត្ថភាពដល់ទៅ 5x len។

ជាសរុបគេសន្និដ្ឋានថា Samsung នឹងធ្វើការកែប្រែបន្ថែមសមត្ថភាពរបស់ Galaxy S11e ឲ្យបានល្អនិងទំនើបជាជាង Galaxy S10e ទោះមិនអាចប្រៀបធៀបជាមួយនឹង Galaxy S11 ក្តីតែវានឹងអាចប្រកួតប្រជែងជាមួយនឹង iPhone 11 របស់ក្រុមហ៊ុន Apple បាន៕

អត្ថបទ៖ Lee

Share This Post: