ចំណាយពេល៥យប់៥ថ្ងៃ ក្នុងកិច្ចប្រតិបត្តិការស្វែងរកឃាតករសម្លាប់ប្រពន្ធ ដែលបានរត់គេចដល់ខេត្តកំពង់ឆ្នាំង
នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ កិច្ចប្រតិបត្តិការស្រាយជ្រាវចាប់ឃាតករ ដែលដឹកនាំសម្របសម្រួលដោយ លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល និងមានការចូលរួមកិច្ចសហការជាមួយនាយកដ្ឋានព្រហ្មទណ្ឌ និងស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កងកម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានស៊ើបអង្កេតតាមស្វែងរកចាប់ខ្លួនឃាតករក្នុងករណីឃាតកម្ម ដែលកើតហេតុថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៩ វេលាម៉ោង ២ រំលងអាធ្រាត្រចំណុច វាលស្រែភូមិ ត្រពាំងពុទ្រា ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។
ដែលជនរងគ្រោះជាប្រពន្ធរបស់ជនដៃដល់ មានឈ្មោះ យ៉ាត ស្រីពៅ ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ រកក្ដាមលក់ មានទីលំនៅ នៅកន្លែងកើតហេតុ។ជនដៃដល់ជាប្ដីឈ្មោះ ឃុត សុផល ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខរោងចក្រ មានទីលំនៅនៅកន្លែងកើតហេតុខាងលើ។ គួររំលឹកដែរថានៅឆ្នាំ២០១៨ជនដៃដល់ខាងធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល០១លើករួចមកហើយពីបទ៖ ហិង្សាប្រព្រឹត្តលើសហព័ទ្ធ៕




ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល