វៀតណាមសម្រេចបញ្ចូលមុខវិជ្ជាស្ថិតិនិងប្រូបាប៊ីលីតេឲ្យសិស្សរៀនតាំងពីថ្នាក់ទី២ តែម្តង ដើម្បីឆ្លើយតបនឹងតម្រូវការសង្គម
វៀតណាម៖ នៅក្នុងឆ្នាំ ២០២០ ខាងមុខនេះក្រសួងអប់រំវៀតណាមនឹងដាក់បញ្ចូលមុខវិជ្ជាស្ថិតិនិងប្រូបាប៊ីលីតេទៅក្នុងកម្មវិធីសិក្សាសម្រាប់សិស្សរៀនថ្នាក់ទី ២ ដើម្បីឆ្លើយតបទៅនឹងភាពចាំបាច់នៃមុខវិជ្ជាទាំងពីរនេះនៅក្នុងស្ថានភាពសង្គមបច្ចុប្បន្ន។ ក្នុងកម្មវិធីសិក្សាចាស់មុខវិជ្ជាទាំងពីរនេះត្រូវបានគេរៀបចំសម្រាប់សិស្សរៀនថ្នាក់ទី ៤ និងថ្នាក់ទី ១១ យ៉ាងណាក្តីចាប់ពីឆ្នាំក្រោយទៅមុខវិជ្ជាសំខាន់ទាំងពីរនេះនឹងត្រូវផ្ដើមរៀនចំពោះសិស្សរៀនថ្នាក់ទី ២ ព្រោះគេចង់ឲ្យសិស្សឆាប់ចេះមុនវិជ្ជាទាំងពីរនេះ។

ក្រសួងបានសម្រេចឲ្យគ្រូបង្រៀនប្រើប្រាស់នូវគ្រាប់ឡុកឡាក់ ដើម្បីធ្វើជាឧបករណ៍បង្រៀនមុខវិជ្ជាពីរនេះ រួមជាមួយនឹងសម្ភារៈ និងវិធីបង្រៀនថ្មីៗជាច្រើនទៀត ដែលក្រសួងបានរៀបចំជូន។ សូមបញ្ជាក់ជូនថា មុនវិជ្ជាទាំងពីរនេះនឹងជួយក្មេងៗឲ្យមានមូលដ្ឋានក្នុងការវិភាគនិងសម្រេចចិត្ត ដែលស្របទៅនឹងស្ថានភាពសង្គមសព្វថ្ងៃគឺមានរឿងរ៉ាវជាច្រើនដែលទាមទាជំនាញវិភាគនិងហា៊នសម្រេចចិត្តខ្ពស់ជាងការប្រើប្រាស់ជំនាញចងចាំ៕
អត្ថបទ៖ភក្តី


