បច្ចេកវិទ្យា

ក្រុមហ៊ុន Huawei បង្កើត Store ផ្ទាល់ខ្លួនមួយ ដើម្បីអនុញ្ញាតឲ្យអ្នកប្រើប្រាស់ស្មាតហ្វូនអាចទាញយកកម្មវិធីនានាបាន

BY
Khmernote Media
April 5, 2018

Huawei ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុតលំដាប់ទី3 លើពិភពលោក ពោលគឺក្រោមក្រុមហ៊ុន Apple និង Samsung។ ហើយនាពេលថ្មីៗកន្លងទៅ ក្រុមហ៊ុននេះបានបង្កើត Store ផ្ទាល់ខ្លួនមួយទៀតផង ដើម្បីអនុញ្ញាតឲ្យអ្នកប្រើប្រាស់ស្មាតហ្វូនអាចទាញយកកម្មវិធីនានាបាន។

Store ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Huawei នេះគឺមានឈ្មោះថា AppGallery ហើយអាចឲ្យស្មាតហ្វូន Huawei ទាំងអស់ទាញយកកម្មវិធីនានាដែលមានក្នុងនោះ។ ដោយឡែក សម្រាប់ម្ចាស់កំពូលស្មាតហ្វូន Huawei P20 និង P20 Pro គឺសំណាងជាងគេ ព្រោះ Store ថ្មីនេះនឹងមានភ្ជាប់មកជាមួយស្រាប់។

AppGallery មានភ្ជាប់មកជាមួយនឹងផ្ទាំង5 ដែលមានដូចជា Featured, Category, Top, Manager និង Me។ ស្របពេលជាមួយនឹង Huawei គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំបំផុតរបស់ប្រទេសចិន ដូចនេះកម្មវិធីជាច្រើនគឺផ្ដោតលើទីផ្សារអាស៊ាន ហើយកម្មវិធីទាំងនោះគឺមានដូចជា WeChat សម្រាប់ការទំនាក់ទំនង និង QQMusic សម្រាប់ការកំសាន្តជាដើម។ ក្រៅពីនេះ អ្នកប្រើប្រាស់ក៏អាចទាញយកបណ្ដាញសង្គមផ្សេងៗទៀតដូចជា Facebook, Instagram និង YouTube ផងដែរ។

Fu

ប្រភព៖ gsmarena

Share This Post: