ព័ត៌មានជាតិ
អ្នកចូលចិត្តញ៉ាំស្រាក្រហមសូមប្រយ័ត្ន ព្រោះទើបរកឃើញកន្លែងផលិតវេចខ្ចប់ស្រាក្រហមក្លែងក្លាយមួយនៅក្រុងប៉ោយប៉ែត រកឃើញស្រាក្លែងក្លាយរាប់ពាន់ដប
BY Khmernote Media
November 28, 2019
ខេត្តបន្ទាយមានជ័យ៖ នារសៀលថ្ងៃទី២៧ ខែវិច្ឆកា ឆ្នាំ២០១៩ នគរបានប្រឆាំបទល្មើសសេដ្ឋកិច ដឹកនាំដោយឯកឧត្ដម ឧត្ដមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំបទល្មើសេដ្ឋកិច្ច បានចុះបង្ក្រាបទីតាំង ផលិត វេចខ្ចប់ ស្រាក្រហមក្លែងបន្លំម៉ាកសញ្ញា ក្លែងក្លាយម៉ាក Penfolds Bin 2 Bin 8 Bin707 Bin128 Bin407 Bin389 ស្រាចំនួន២៤៨កេស=១៤៨៨ដប ស្រាក្រហម88ចំនួន ១៣២កេះ=១៥៨៤ដប សំបកប្រអប់៩៣ដុំ=៩៣០សន្លឹក ស្ទុីឃើរ៥២ដុំ=៥២០០សន្លឹក សំបកកេស៤០០ដុំ=១០០០០កេស (កម្មសិទ្ធបញ្ញា) ដោយបានសហការជាមួយស្នងការដ្ឋាននគរបាលខេត្ដបន្ទាយមានជ័យ និងអាជ្ញាធរមូលដ្ឋាន និងមានការសម្របសម្រួលពីលោក មាស ចន្ទពិសិដ្ឋ ព្រះរាជអាជា្ញអមសាលាដំបូងខេត្ដបន្ទាយមានជ័យ នៅទីតាំងយីហោ តុលាលក់ស្រាគ្រប់ប្រភេទ ផ្ទះគ្មានលេខ ផ្លូវលេខ០១៦ ភូមិក្បាលកស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ៕

ប្រភព៖ លោក ឡុង ស្រេង









