ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បិទចរាចរណ៍ផ្លូវជាតិលេខ៤ ត្រង់ចំណុចចំណតឡានផ្សារកំពង់ស្ពឺរយៈពេល៧ម៉ោង ហើយនេះជាផ្លូវវាង

    BY Khmernote Media November 28, 2019
    បិទចរាចរណ៍ផ្លូវជាតិលេខ៤ ត្រង់ចំណុចចំណតឡានផ្សារកំពង់ស្ពឺរយៈពេល៧ម៉ោង ហើយនេះជាផ្លូវវាង

    យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះមានការបើកការដ្ឋានរៀបចំតម្លើង និងបំពាក់ធ្នឹមស្ពានអាកាសអ្នកដំណើរថ្មើរជើង (SKY WALK) ត្រង់ចំណុចចំណតរថយន្តផ្សារកំពង់ស្ពឺ ស្ថិតក្នុងភូមិក្រាំងពលទេព និងភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

    ដើម្បីរក្សាសុវត្ថិភាព និងបញ្ចៀសនូវការកកស្ទះចរាចរណ៍ ចាប់ពីម៉ោង១០ និង០០នាទីព្រឹក ដល់ម៉ោង១៧ និង០០នាទីរសៀល រដ្ឋបាលខេត្តកំពង់ស្ពឺស្នើរឲ្យបងប្អូនធ្វើចរាចរណ៍ចេញ-ចូលឆ្លងកាត់ចំណុចខាងលើ ធ្វើការបញ្ចៀសចរាចរណ៍ដូចខាងក្រោម៖

    + ចំពោះរថយន្តដឹកទំនិញគ្រប់ប្រភេទ ដែលធ្វើដំណើរពីរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ តាមបណ្តោយផ្លូវជាតិលេខ៤ សូមបញ្ចៀសទៅកាន់ផ្លូវជាតិលេខ៣វិញ

    + ចំពោះរថយន្តទេសចរណ៍គ្រប់ប្រភេទ សូមបញ្ចៀសទៅតាមច្រកកណ្តោលដុំ (ផ្លូវលេខ១០៤ និង១០៥) តាមផ្លូវបំបែកត្រង់ចំនុចភ្លើងស្តុបមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត និងត្រង់ចំនុចភ្លើងស្តុបបំបែកច្បារមន។

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay