ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សាហាវមែន! ប្រើកាំភ្លើងអាកា ភ្ជង់ប្លន់យករថយន្តតែម្តង

    BY Khmernote Media November 29, 2019
    សាហាវមែន! ប្រើកាំភ្លើងអាកា ភ្ជង់ប្លន់យករថយន្តតែម្តង

    រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានសហការជាមួយ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង អធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ អធិការដ្ឋានខណ្ឌចំការមននិង អធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ធ្វើការស្រាវជ្រាវបង្រ្កាបឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ក្នុងករណី លួចមានស្ថានទម្ងន់ទោស ប្រើអាវុធវែងភ្ជង់ ប្លន់យក រថយន្ត ចំនួន០១គ្រឿង ម៉ាក ហាយឡេនដឺ ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ស្វាយរៀង2B-4517 នៅចំណុចមុខដីឡូតិ៍គ្មានលេខ ផ្លូវថៃហ្គរ័ភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ០១ៈ៣០នាទីរំលងអធ្រាត្រ បង្កឡើងដោយជនសង្ស័យ ចំនួន ០១ នាក់មានឈ្មោះ ជុត ជីវន្ត័ ភេទ ប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ អាសយដ្ឋានបច្ចុប្បន្នៈ ភូមិបឹងព្រះ ស្រុកបារភ្នំ ខេត្តព្រៃវែង។

    ចំណែកឯជនរងគ្រោះមានឈ្មោះ ពុធ រិទ្ធី ភេទ ប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរៈ រត់តាក់ស៉ី អាសយដ្ឋានបច្ចុប្បន្នៈ ភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្រ្ទា ខេត្តព្រៃវែង។ សំភារៈដកហូតរួមមាន៖ រថយន្ត ០១គ្រឿង ម៉ាក ហាយលែនដឺ ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ស្វាយរៀង 2B-4517 និងអាវុធវែងចំនួន០៣ដើម ម៉ាកAK47 ០២ដើម និងម៉ាកហ្វាងឡុង ០១ដើម។ បច្ចុប្បន្នជនសង្ស័យ០១នាក់ខាងលើ ការិយាល័យយើងខ្ញុំកំពុងកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay