ព័ត៌មានជាតិ

រថយន្ត២គ្រឿងបុកគ្នាពេញទំហឹងនៅផ្លូវបំបែកទៅកោះស្តេច បណ្តាលឲ្យមនុស្ស០៤នាក់ស្លាប់

BY
Khmernote Media
December 2, 2019

ខេត្តកោះកុង- មានគ្រោះថ្នាក់ចរាចរណ៍រថយន្ត២គ្រឿងបុកគ្នា ក្នុងនោះមួយគ្រឿងជារថយន្តដឹកទំនិញធុនមធ្យមបើកបរទិសដៅចូលទៅខេត្តកោះកុង និងមួយគ្រឿងទៀតជារថយន្តធុនធំទិសដៅផ្ទុយគ្នា នៅតាមផ្លូវជាតិលេខ៤៨ ក្នុងស្រុកបូទុមសាគរខេត្តកោះកុង ត្រង់ចំណុចជិតផ្លូវបំបែកទៅកោះស្តេច វេលាម៉ោង៣រសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ បណ្តាលអោយមនុស្ស៤នាក់ស្លាប់ ក្នុងនោះ៣នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។

លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ ថ្លែងថាជនរងគ្រោះទាំង៤នាក់ជិះក្នុងរថយន្តដឹកទំនិញរបស់ក្រុមហ៊ុនឯកជន ចំណែកភាគីរថយន្តម្ខាងទៀតជាប្រភេទរថយន្តធុនធំ មិនមានមនុស្សរងគ្រោះថ្នាក់ទេ។ ករណីនេះ អាជ្ញាធរសមត្ថកិច្ចកំពុងពិនិត្យស្រាវជ្រាវពីអត្តសញ្ញាណជនរងគ្រោះនិងដោះស្រាយតាមនិតិវិធី៕

 

ប្រភព៖ លោក Huy Bunleng

Share This Post: