ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្មករ​ម្នាក់កំពុងជិះ​ម៉ូតូ​​ ត្រូវ​រថយន្ត​បុក​ពីក្រោយ​ បណ្តាលឲ្យស្លាប់​នៅនឹង​កន្លែង​កេីតហេតុ​

    BY Khmernote Media December 4, 2019
    កម្មករ​ម្នាក់កំពុងជិះ​ម៉ូតូ​​ ត្រូវ​រថយន្ត​បុក​ពីក្រោយ​ បណ្តាលឲ្យស្លាប់​នៅនឹង​កន្លែង​កេីតហេតុ​

    កោះកុង៖ នៅថ្ងៃទី​ ០៤/១២/២០១៩ វេលាម៉ោង ០៦:២៥​នាទីព្រឹក​​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើក បង្កឡើងដោយរថយន្ត បុក​នឹងម៉ូតូ​ពី​ក្រោយ​ នៅចំណុចអូរជើងស៊ន​ លើវិថីសាយភូថង ស្ថិតក្នុងភូមិព្រែក ស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ បណ្តាលឲ្យស្លាប់​ ១​ នាក់ ប្រុស នៅកន្លែងកើតហេតុ​។

    រថយន្តបង្ក ASIAAM 629D ពណ៍ ត្រួយចេក ពាក់ស្លាក លេខ​ ក6172​ – ភ.ព3​ បើកបរពីលិចទៅកើត​ អ្នកបើកបរពុំ​ស្គាល់​អត្តសញ្ញាណ​​ (បានរត់គេចខ្លួនបាត់បន្ទាប់ពីកើតហេតុ)​ បានប្រើប្រាស់ល្បឿនលឿន ត្រង់​ចំណុច​ផ្លូវកោង ពេលចុះចំណោត​ ក៏បានបុកជាម៉ូតូ​ Honda Dream ២០០៤​ ពណ៌ខ្មៅ ពាក់ស្លាកលេខ កោះកុង 1A-0342 បើកបរដោយឈ្មោះ​ គឹម ឌឿន ភេទប្រុស អាយុ​ ២៦ ឆ្នាំ មានស្រុកកំណើត នៅភូមិព្រែកខ្យង ឃុំតានូន ស្រុកបូទុមសាគរ​ មុខរបរ​ កម្មករក្រុមហ៊ុនយូញៀន​ ផ្នែកជាងផ្សា​ដែក​ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ​ ។ បច្ចុប្បន្ន​ សាកសពជនរងគ្រោះ​ បាន​ប្រគល់​ ជូនក្រុមគ្រួសារយកទៅធ្វើ បុណ្យតាមប្រពៃណី​ ចំពោះវត្ថុតាង​ រថយន្ត​ និងម៉ូតូ​ កម្លាំង​យើងបានយករក្សាទុកនៅស្នាក់ការ​នគរបាល​ សន្តិសុខកូនកុក​៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay