ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជា កំពុងសិក្សាគម្រោងបង្កើតគន្លងពិសេសសដាច់ដោយឡែក សម្រាប់រថយន្តក្រុងសាធារណៈ នៅភ្នំពេញ

    BY Khmernote Media December 5, 2019
    កម្ពុជា កំពុងសិក្សាគម្រោងបង្កើតគន្លងពិសេសសដាច់ដោយឡែក សម្រាប់រថយន្តក្រុងសាធារណៈ នៅភ្នំពេញ

    នៅក្នុងកិច្ចសម្ភាសន៍​របស់​ ឯកឧត្តម​ ទេសរដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​ រដ្ឋមន្ត្រីក្រសួងសាធារណការ​ និងដឹកជញ្ជូន​ ក្នុងវេទិកាសំណេះសំណាលស្ដីពីចល័តភាពក្នុងទីប្រជុំជន (URBAN MOBILITY FORUM)​ នាថ្ងៃទី​ ០៥​ ខែធ្នូ​ ២០១៩​ នៅសណ្ឋាគារ​ រ៉ាហ្វែល​ ឡឺរ៉ូយ៉ាល់ បានអោយដឹងថា កម្ពុជាកំពុងធ្វើការសិក្សាជំវិញការបង្កើតគន្លងពិសេសដោយឡែកមួយសម្រាប់រថយន្តក្រុង ដើម្បីកាត់បន្ថយការកកស្ទះ និងបង្កើនភាពងាយស្រួលចំពោះប្រជាជនដែលធ្វើការជិះរថយន្តក្រុង។

    ក្នុងបទសម្ភាសន៍នេះដដែល ឯកឧត្តម ក៏បានបន្ថែមទៀតថា ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នេះដែរ ប្រជាពលរដ្ឋត្រូវតែនាំគ្នាចូលរួមគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay