ព័ត៌មានជាតិ
ព្រឹកព្រលឹមនេះ មានអគ្គិភ័យឆេះបន្ទប់ជួលស្នាក់នៅរបស់ជនជាតិអឺរ៉ុប នៅម្តុំជិតអូរឈើទាល
BY Khmernote Media
December 6, 2019
ក្រុងព្រះសីហនុ៖ មានអគ្គិភ័យឆេះបន្ទប់ជួលស្នាក់នៅរបស់ជនបរទេស(ជនជាតិអឺរ៉ុប) ហេតុការណ៍នេះបានកើតឡើងនៅម្តុំជិតអូរឈើទាល ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ វេលាម៉ោង៤កន្លះទៀបភ្លឺ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩នេះ។
បើតាមសមត្ថកិច្ចដែលចុះពន្លត់ផ្ទាល់ថា មានបន្ទប់ជួលទំហំ៣ម៉ែត្រគុណនឹង៤ម៉ែត្រ ចំនួន៦បន្ទប់ដែលនៅជាប់ៗគ្នាសង់ពីឈើប្រកសង្ក័សី គ្មានមនុស្សស្នាក់នៅ ត្រូវបានអគ្គិភយ័ឆេះបំផ្លាញ។ មិនមានមនុស្សរងគ្រោះថ្នាក់ទេ ហើយភ្លាមៗសមត្ថកិច្ចមិនទាន់ដឹងពីមូលហេតុនៅឡើយ កំពុងស្រាវជ្រាវបន្ត៕





ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង