ព័ត៌មានជាតិ
មោទកភាពណាស់! កីឡាការិនី ខាន់ ចេសា នាំមេដាយមាសមួយទៀតជូនកម្ពុជា ក្រោយយកឈ្នះហ្វីលីពីន
BY Khmernote Media
December 9, 2019
កីឡាការិនីជឺជិតស៊ូ (Jiu-jitsu) ខាន់ ចេសា ដណ្តើមបានមេដាយមាសក្នុងទម្ងន់៤៩គីឡូក្រាមនាថ្ងៃនេះ បន្ទាប់ពីបានយកឈ្នះកីឡាការិនីហ្វីលីពីន Napolis Jenna Kaila ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games) លើកទី៣០។ នេះជាការទទួលបានមេដាយមាសទី៤របស់កម្ពុជាក្នុងស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន។ ដូច្នេះហើយមាននៅថ្ងៃនេះ កម្ពុជាទទួលបានមេដាយចំនួន ៣១ មានមាស៤, ប្រាក់៦ និងសំរិទ្ធ២១៕



