ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ នឹងរៀបចំពិធីបញ្ចុះថ្មព្រះភូមិ ក្នុងមង្គលស្តេចរាជសីហ៍ និងរាប់បាត្រប្រគេន ព្រះសង្ឃចំនួន៩៩អង្គ ដេីម្បីសុំសេចក្តីសុខសប្បាយ

    BY Khmernote Media December 11, 2019
    ខេត្តព្រះសីហនុ នឹងរៀបចំពិធីបញ្ចុះថ្មព្រះភូមិ ក្នុងមង្គលស្តេចរាជសីហ៍ និងរាប់បាត្រប្រគេន ព្រះសង្ឃចំនួន៩៩អង្គ ដេីម្បីសុំសេចក្តីសុខសប្បាយ

    រដ្ឋបាលខេត្តព្រះសីហនុ​ នឹងរៀបចំពិធីមួយហៅថា ហោមពិធី និងបញ្ចុះថ្មព្រះភូមិ ក្នុងមង្គលស្តេចរាជសីហ៍ ប្រចាំក្រុងព្រះសីហនុ នៅថ្ងៃព្រហស្បតិ៍ ១ រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៧ ព្រឹក នៅរង្វង់មូលតោ២ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ​។

    ក្នុងពិធីនេះក៏មានរៀបចំរាប់បាត្រប្រគេន ព្រះសង្ឃចំនួន៩៩ អង្គផងដែរ​ដេីម្បីសុំសេចក្តីសុខសប្បាយ នៅក្នុងទឹកដី​ខេត្តព្រះសីហនុ ​ ​កុំអោយមានគ្រោះភ័យឧបទ្រព និងសុំអោយមានសិរីសួស្តី​ មានអ្នកវិនិយោគចូលមកអភិវឌ្ឍន៍ លេីទឹកខេត្តព្រះសីហនុឱ្យបានតែច្រេីនជាបន្តទៀត៕

    ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ​

    Share This Post:
    MPO4D jitutoto mpo4d Mpoplay