ចម្លែកមែន! ក្រុមហ៊ុន LG បង្ហើបពីស្មាតហ្វូនថ្មីដែលមានអេក្រង់ពីរ ថ្មពីរ និងរន្ធដោតកាសពីរដែរ
- April 6, 2018
ត្រឡប់ទៅកាន់ឆ្នាំ2016 វិញ ក្រុមហ៊ុន LG បានស្នើរសុំប៉ាតង់សម្រាប់ស្មាតហ្វូនមួយដែលមិនមែនមានតែអេក្រង់ពីរប៉ុណ្ណោះទេ ប៉ុន្ដែក៏មានភ្ជាប់មកជាមួយនូវថាមពលថ្មពីរ និងរន្ធដោតកាសពីរទៀតផងដែរ។ ទាក់ទងទៅនឹងប៉ាតង់នោះត្រូវបានស្នើរសុំតាំងពីថ្ងៃទី28 ខែកញ្ញា ឆ្នាំ2016 មកម្លេះ ហើយរហូតមកដល់ពេលនេះ ក្រុមហ៊ុន LG បានសម្រេចបង្ហាញជាសាធារណៈហើយ។

តាមរយៈរូបភាព យើងសង្កេតឃើញមានគន្លឹះភ្ជាប់ពីរ គឺនៅខាងលើមួយ និងខាងក្រោមមួយដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចបំបែកដើម្បីក្លាយជាអេក្រង់ពីរ រឺរួមបញ្ចូលគ្នាជាអេក្រង់ធំមួយ។ ស្របពេលជាមួយនឹងស្មាតហ្វូននេះអាចបត់បាន អេក្រង់ទាំងពីរនេះអាចប្រើប្រាស់ដាច់ពីគ្នាបាន ពោលគឺប្រៀបដូចទៅនឹងស្មាតហ្វូនពីរអញ្ចឹង។
ដោយសារតែអេក្រង់របស់វាមានដល់ទៅពីរ ហើយការប្រើប្រាស់ដាច់ពីគ្នាទៀតនោះ រន្ធដោតកាសក៏មានពីរដែរ ដើម្បីរក្សាឯកជនភាព។ ចំណែកឯថាមពលថ្មវិញ គឺមានពីរដូចគ្នា។
ប្រភព៖ phonearena
- Share This Post:









