នាវាដឹកអ្នកដំណើរដាក់ឲ្យដំណើរការហើយព្រឹកនេះ ថែមទាំងជិះឥតគិតប្រាក់ថែមទៀត (មានវីដេអូ)
- April 6, 2018
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨នេះ នាវាដឹកអ្នកដំណើរពីព្រែកព្នៅ-តាខ្មៅ បានដាក់ដំណើរការឲ្យប្រើប្រាស់បណ្តោះអាសន្ន ក្រោមអធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
ក្នុងឱកាសដាក់ឲ្យដំណើរការនាវាដឹកអ្នកដំណើរពីព្រែកព្នៅ ទៅតាខ្មៅនោះផងដែរ ឯកឧត្តមបានមានប្រសាសន៍ឲ្យដឹងថា ក្រសួងអនុញ្ញាតឲ្យប្រជាពលរដ្ឋធ្វើការជិះកាណូតនេះ ដោយឥតគិតថ្លៃចាប់ពីថ្ងៃនេះរហូតដល់ចុងខែកក្កដា ឆ្នាំ២០១៨។ ចំពោះ ចំណតនាវាអ្នកដំណើរពីភ្នំពេញទៅតាខ្មៅ ស្ថិតនៅក្នុងដំណើរការសាងសង់ រួមមាន៖ ទីតាំងទី១៖ កំពង់ផែ ព្រែកព្នៅ, ទីតាំងទី២៖ កំពង់ផែ មុខឃ្លាំងសាំងឫស្សីកែវ ឬនៅទីលានប្រជាធិបតេយ្យ, ទីតាំងទី៣៖ កំពង់ផែ ផែបណ្តែត ទល់មុខផ្សាររាត្រី, ទីតាំងទី៤៖ កំពង់ផែ ណាហ្គា នៅក្បែរកោះពេជ្រ, ទីតាំងទី៥៖ កំពង់ផែ ភូមិដើមចាន់ នៅច្បារអំពៅ និងទីតាំងទី៦៖ កំពង់ផែ សួនច្បារតាខ្មៅ៕






អត្ថបទ៖ សេម
- Share This Post:






