បំបែកសំបុកក្រុមប្រេីប្រាស់ និងជួញដូរគ្រឿងញៀននៅម្តុំផ្លូវរថភ្លេីង បឹងកក់ ឃាត់ខ្លួនជនសង្ស័យចំនួន៣០នាក់
ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជាជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមជាមួយការអនុញ្ញាត្តពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង បានឲ្យការិយាល័យប្រឆាំងគ្រឿងញៀន ចុះបង្ក្រាបបំបែកសំបុកក្រុមប្រេីប្រាស់ និងជួញដូរគ្រឿងញៀននៅម្តុំផ្លូវរថភ្លេីង បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ២០ និង៤៥នាទី។
ក្នុងការចុះបង្ក្រាបនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៣០នាក់ ភេទប្រុស និងដកហូតវត្ថុតាងរួមមាន ១-ក្រាមពណ៍សថ្លាសង្ស័យជាគ្រឿងញៀនចំនួន15កូនកញ្ចប់ថង់(ធំ. 2 តូច. 13),២-ជញ្ជីង01គ្រឿង,៣-ឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀចំនួន03 និងថង់ច្រកគ្រឿងញៀនមួយចំនួន,៤-ដាវចំនួន01,៥-ម៉តូ10គ្រឿង,៦-ម៉ូតូផាសអាប់03គ្រឿង និងម៉ូតូ01គ្រឿង និង៧-រថយន្តកូរ៉េប្រាំតោន1គ្រឿង។ ដោយជនសង្ស័យទាំង៣០នាក់ ត្រូវបានសម្រេចឱ្យនាំខ្លួនយកមកសាកសួរបន្តតាមនីតិវិធីនៅការិយាល័យប្រឆាំងគ្រឿងញៀន៕




ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ