ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អបអរសាទរ ខួបលើកទី២៧ឆ្នាំ នៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ

    BY Khmernote Media December 14, 2019
    អបអរសាទរ ខួបលើកទី២៧ឆ្នាំ នៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ

    អបអរសាទរខួប២៧ឆ្នាំ (១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០១៩) នៃការដាក់រមណីយដ្ឋានអង្គរបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ តាមរយៈការដាក់រមណីយដ្ឋានអង្គរចូលជាបេតិកភណ្ឌពិភពលោក បានធ្វើឱ្យទេសចរគ្រប់ជាតិសាសន៍បានស្គាល់ និងមកទស្សនាអង្គរកើនឡើងជាប្រចាំ ជាកត្តាបង្កើនសេដ្ឋកិច្ចដល់ប្រជាជននិងជាតិគួរឱ្យកត់សម្គាល់។ បន្ថែមពីនោះដែរ តាមរយៈយន្តការអាយស៊ីស៊ី-អង្គរ ដែលមានប្រទេសជប៉ុននិងបារាំងជាសហប្រធាន បានគៀងគរថវិការនិងប្រមូលផ្តុំអ្នកជំនាញអន្តរជាតិជុំវិញពិភពលោក មកស្រាវជ្រាវ ជួសជុល ផ្លាស់ប្តូរបទពិសោធន៍ផ្នែកបច្ចេកទេស និងបណ្តុះបណ្តាលធនធានមនុស្សរបស់អាជ្ញាធរជាតិអប្សរាទាំងក្នុងប្រទេសនិងក្រៅប្រទេសបានយ៉ាងច្រើន ដែលអាចជួយសង្គ្រោះអង្គរពីមួយឆ្នាំទៅមួយឆ្នាំឱ្យកាន់តែមានភាពល្អប្រសើរ។

    ភាពរឹងមាំ ស្រស់ស្អាតឡើងវិញនៃសំណង់បុរាណដ្ឋានក្នុងរមណីយដ្ឋានអង្គរនាបច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជាមិនអាចបំភ្លេចបានឡើយនូវស្នាព្រះហស្ថរបស់ព្រះបរមរតនកោដ្ឋ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃអាជ្ញាធរជាតិអប្សរា និងអ្នកជំនាញជាតិ-អន្តរជាតិដែលបានធ្វើមរណៈកាលទៅហើយ ក្នុងបុព្វហេតុជួយសង្គ្រោះ ស្រោចស្រង់អង្គរឱ្យរួចផុតពីគ្រោះភ័យ និងប្រឹងប្រែងអស់កម្លាំងព្រះកាយពល ព្រះបញ្ញាញាណ ស្មារតី ក្នុងការដាក់បញ្ចូលរមណីយដ្ឋានអង្គរជាបេតិកភណ្ឌពិភពលោកដោយអង្គការយូណេស្កូជាគម្រប់២៧ឆ្នាំនៅថ្ងៃនេះ៕ ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

    Share This Post:
    MPO4D jitutoto mpo4d Mpoplay