ព័ត៌មានជាតិ
បុរសម្នាក់រងរបួសធ្ងន់ ដោយសារផ្ទុះមីនតោន ក្រោយជិះត្រាក់ទ័រភ្ជួរដីចំការពោត
BY Khmernote Media
December 14, 2019
ខេត្តបាត់ដំបង៖ បុរសម្នាក់រងរបួសធ្ងន់ និងខូចខាតត្រាក់ទ័រភ្ជួរដីមួយគ្រឿង ដោយសារផ្ទុះមីនតោន ពេលកំពុងភ្ជួរដីចំការពោត។ ហេតុការណ៍នេះបានកើតឡើង នៅចំណុចខាងត្បូងភ្នំហេងដាន ស្ថិតក្នុងភូមិហុងទឹក ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ម្សិលមិញនេះ។
សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះឈ្មោះ គ្រី ប្រុស ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរធ្វើចំការ មានទីលំនៅភូមិចក្រី ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ក្រោយកើតហេតុត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ៕




ប្រភព៖ Huy Bunleng