ព័ត៌មានជាតិ
ប្រជាពលរដ្ឋប្រទះឃើញសត្វភេ២ក្បាល នៅខ្លោងទ្វាទន្លេអ៊ុំ រាជធានីអង្គរធំ
BY Khmernote Media
December 14, 2019
ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមក្រោយប្រជាពលរដ្ឋបានប្រទះឃើញសត្វភេ២ក្បាល នៅខ្លោងទ្វាទន្លេអ៊ុំ ផ្នែកកសិណខាងកើតនៃរាជធានីអង្គរធំ ។ ដោយយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ Kim Thonn បានសរសេររៀបរាប់ថា៖
“ដំណឹងល្អ!!សត្វភេដែលជាសត្វកម្រត្រូវបានប្រទះឃើញនៅខ្លោងទ្វាទន្លេអ៊ុំ ឬ ខ្លោងទ្វាខាងត្បូង ផ្នែកកសិណខាងកើត (ខាងអសុរៈ) នៃរាជធានីអង្គរធំ កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៩! សូមចូលរួមអភិរក្សទាំងអស់គ្នាដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយបានស្គាល់ផង”៕




ប្រភព៖ Phally Lon/Kim Thonn