សង្គម

KaKa Kh ប្រតិកម្មមិនពេញចិត្ត ក្រោយមានជនបរទេសមួយរូបបង្ហោះវីដេអូថា “ហេតុអ្វីអ្នកមិនគួរមកលេងកម្ពុជា”

BY
Khmernote Media
December 14, 2019

ប្រិយមិត្តនៅលើបណ្តាញសង្គមច្បាស់ជាស្គាល់នូវតារាហ្វេសប៊ុក ម៉ូនីកា ហៅ Kaka Kh Australia ដែលតែងតែធ្វើការបង្ហោះវីដេអូឬធ្វើការ live បញ្ចេញមតិទាក់ទងរឿងរ៉ាវនៅក្នុងសង្គម។ យ៉ាងណាមិញថ្មីៗនេះក៏មានការចែករំលែកនូវវីដេអូដែលមានបុរសជនជាតិបរទេសមួយរូបឈ្មោះ James FT ដែលបានបង្ហោះវីដេអូដាក់ចំណងជើង “Why you should not visit Cambodia” ដែលបង្ហោះកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ដោយជនបរទេសរូបនេះបានរិះគន់ចំពោះបញ្ហាបរិស្ថាននៅទីក្រុងភ្នំពេញ និងនិយាយថាគ្មានកន្លែងឲ្យខ្លួនស្វែងរកសេវាផ្លូវភេទដូចនៅប្រទេសថៃ ជាហេតុធ្វើឲ្យតារាហ្វេសប៊ុក Kaka Kh Australia បានឆ្លើយតបទៅនឹងការរិះគន់របស់ជនបរទេសរូបនោះ។

Kaka Kh បានសរសេររៀបរាប់ថា៖ “មានអ្នកSubscribeមិនដល់ 600 នាក់ផង បញ្ចេញចរិកធ្វើខ្លួនឯងដូចល្បីណាស់ណា! និយាយមើលងាយប្រទេសខ្មែរ ប្រជាជនខ្មែរនិងការរស់នៅរបស់ខ្មែរមិនសំចៃមាត់!ពួកបរទេសមួយចំនួនដែលដើរកំសាន្តតាមប្រទេសទ្វីបអាស៊ីមួយចំនួន មិនសូវហ៊ានចាយលុយទេ ដូចអាមួយនេះអញ្ចឹងគឺគេហៅថាពួក BackPacker បើមិនហ៊ានចាយលុយនៅតែគិតតម្លៃធូរថ្លៃ ចង់បានម៉េចអាឆ្កួត? ចង់បាន5 Starផ្កាយប្រាំមែន? ប្រទេសណាក៏មានចំណុចល្អអាក្រក់ដែររិះគន់ដោយស្ថាបនាគេទទួលយកបាន តែបើរិះគន់របៀបកុំឲ្យអ្នកណាទៅជាន់វាដូចជាជ្រុលពេកហើយសម្រាប់ខ្ញុំ គេមានអ្នកFollowដល់900K មិនបានយកប្រទេសអាឆ្កួតឯងយកមកមុសានិយាយពេបជ្រាយអញ្ចឹងទេ! គង់តែដេកពេទ្យត្រៀមវះកាត់ស្អែកទេ មិនដូច្នេះផ្អើលមេឃទៀតហើយ! ចាំមើលតែអត់មានអ្នកសារ៉េដឹងគ្នាហើយ”៕

Share This Post: