ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បងប្រុសជាជនបរទេសរស់នៅប្រទេសខ្មែរ សំណូមពរឲ្យសមត្ថកិច្ចចាត់វិធានការលើបរទេសដែលថតវិដេអូមើលងាយខ្មែរ

    BY Khmernote Media December 14, 2019
    បងប្រុសជាជនបរទេសរស់នៅប្រទេសខ្មែរ សំណូមពរឲ្យសមត្ថកិច្ចចាត់វិធានការលើបរទេសដែលថតវិដេអូមើលងាយខ្មែរ

    ថ្មីៗនេះក៏មានការចែករំលែកនូវវីដេអូដែលមានបុរសជនជាតិបរទេសមួយរូបឈ្មោះ James FT ដែលបានបង្ហោះវីដេអូដាក់ចំណងជើង “Why you should not visit Cambodia” ដែលបង្ហោះកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ដោយជនបរទេសរូបនេះបានរិះគន់ចំពោះបញ្ហាបរិស្ថាននៅទីក្រុងភ្នំពេញ និងនិយាយថាគ្មានកន្លែងឲ្យខ្លួនស្វែងរកសេវាផ្លូវភេទដូចនៅប្រទេសថៃ ធ្វើឲ្យបងប្អូនខ្មែរយើងមានការរិះគន់ជាខ្លាំង ហើយបងប្រុស Uriah Lyford ដែលជាជនបរទេសដែរ បានសម្តែងការមិនពេញចិត្ត ដោយគាត់បានសរសេរនៅលើបណ្តាញសង្គមហ្វេសបុកគាត់ថា៖

    បរទេសចេញវីដេអូមើលងាយនិយាយបង្កាច់បង្ខូចកិត្តិយសនៃប្រទេសកម្ពុជាដោយសារនារីខ្មែរមិនងាយបោកប្រាស់ដូចនារីផ្សេង
    1) សូមសរសើរនារីខ្មែរដែលអត់បានចេញល្បិចរបស់គាត់
    2) សូមអំពាវនាវដល់មន្ត្រីរាជការចាត់វិធានការជាមួយនឹងបុគ្គលម្នាក់នេះ
    3) សូមបន្តក្នុងការអនុញ្ញាតឱ្យមានសេរីភាពក្នុងនិយាយតែបើយើងនិយាយអ្វីមួយដែលខុសច្បាប់គឺប្ដឹងបាន
    (បើសិនជាម្ចាស់ផ្ទះសំណាក់ឬសណ្ឋាគារដែលគាត់បានស្នាក់នៅចងចាំមុខគាត់សូមទាក់ទងប៉ូលីសដូច្នេះអាចស៊ើបអង្កេតបានសូមអរគុណ)។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay