ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឃើញចិន២នាក់ពាក់មួក ពាក់ម៉ាសគួរឲ្យសង្ស័យ ដល់ពេលឆែកឆេរមើល រកឃើញមានទាំងកាំបិត និងកាំភ្លើងទៀត

    BY Khmernote Media December 15, 2019
    ឃើញចិន២នាក់ពាក់មួក ពាក់ម៉ាសគួរឲ្យសង្ស័យ ដល់ពេលឆែកឆេរមើល រកឃើញមានទាំងកាំបិត និងកាំភ្លើងទៀត

    នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ០២ និង ០០នាទី រំលងអាធ្រាត្រ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានចេញល្បាតតាមដងផ្លូវ ពេលដល់ចំណុចផ្លូវកាស៊ីណូ ជីយូវនីសិន ស្ថិតនៅ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ក៏ប្រទះឃើញជនជាតិចិន ០២នាក់ ជិះម៉ូតូ ០១គ្រឿង ម៉ាក ស្មាស់ ពណ៌ក្រហម មានពាក់មួកបិទមុខជិត និងពាក់ម៉ាស់ គួរអោយសង្ស័យទើបឃាត់សួរនាំ និងធ្វើការឆែកឆេររកឃើញ កាំភ្លើងខ្លី ០១ដើម ព្រមទាំងសម្ភារៈវត្ថុតាងមួយចំនួនទៀត ទើបឃាត់ខ្លួនជនសង្ស័យទាំង ០២នាក់ យកមកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលតែម្តង ។

    ជនសង្ស័យទាំង ០២នាក់ មានឈ្មោះ ទី១- HE XIAOPING ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែនលេខៈ EH0851963 មានស្រុកកំណើត ក្រុង-ខេត្ត SICHUAN ប្រទេសចិន ស្នាក់នៅបច្ចុប្បន្ន ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ  និង២-ឈ្មោះ SUN PENG ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែនលេខៈ EC5907936 មានស្រុកកំណើត ក្រុង YUNNAN ខេត្ត ZHEJIANG ប្រទេសចិន ស្នាក់នៅបច្ចុប្បន្ន ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

    +វត្ថុតាងចាប់យកបាន៖
    -កាំភ្លើងខ្លី ០១ដើម ម៉ាក K59 គ្មានលេខសំគាល់ (ឈុសលេខចោល)
    -បង់កាំភ្លើង ០១
    -គ្រាប់កាំភ្លើង ០៥គ្រាប់
    -កាំបិតចុងស្រួច ០៣ដើម (យកក្រណាត់ក្រហមចងរុំ)
    -មួកចំនួន ០២
    -ម៉ាស់ ០៤
    -លិខិតឆ្លងដែន ០២ក្បាល ។

    ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី ។

    ប្រភព៖ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay