ព័ត៌មានជាតិ
សិល្បករសិល្បការិនី២រូបតំណាងកម្ពុជា ចូលរួមសម្ដែងរបាំក្នុងកម្មវិធី VIVA ASEAN នៅប្រទេសជប៉ុន
BY Khmernote Media
December 16, 2019
តូក្យូ៖ កាលពីពេលថ្មីៗនេះ សិល្បករសិល្បការិនី២រូបរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក សួរ គឹមសេង និង កញ្ញា លាវ ច័ន្ទលិកា បានតំណាងកម្ពុជាចូលរួមសម្ដែងរបាំក្នុងកម្មវធី VIVA ASEAN The Best of ASEAN Performing Arts (Phase III) និងពិព័រណ៍វប្បធម៌អាស៊ាន ឆ្នាំ២០១៩ ដែលធ្វើឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

ដោយកាលពីថ្ងៃទី១៥ ខែធ្នូម្សិលមិញ សិល្បករសិល្បការិនី២រូបនេះបានសម្តែងបិទកម្មវិធី VIVA ASEAN Phase 3 ដែលការសម្តែងរួមមានសិល្បៈតាមប្រទេសនីមួយៗ ហើយក៏មានការសម្តែងរបាំប្រពៃណី និង រាមកេរ្តិ៍ រួមគ្នាជាមួយបណ្តាប្រទេសអាស៊ានទាំងអស់ផងដែរ៕





រូបភាព៖ Kimseng Teva/ Ka Kou