ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រៅពីប្រគល់គេហដ្ឋានថ្មី ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ក៏បានឧបត្ថម្ភកង់ចំនួន៥២គ្រឿង សម្រាប់ក្មួយៗទាំងក្នុង៥២គ្រួសារជិះទៅរៀនផងដែរ

    BY Khmernote Media December 16, 2019
    ក្រៅពីប្រគល់គេហដ្ឋានថ្មី ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ក៏បានឧបត្ថម្ភកង់ចំនួន៥២គ្រឿង សម្រាប់ក្មួយៗទាំងក្នុង៥២គ្រួសារជិះទៅរៀនផងដែរ

    យោងតាមការបង្ហោះរបស់ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានឲ្យដឹងថា ក្រោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត បានប្រគល់ផ្ទះថ្មីជូនដល់ប្រជាពលរដ្ឋរងគ្រោះដែលផ្ទះត្រូវបានអគ្គិភ័យឆេះនៅក្នុងសហគមន៍សង្កាត់ស្ទឹងមានជ័យ២រួចមក ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី បានឧបត្ថម្ភកង់ចំនួន៥២គ្រឿង សម្រាប់ក្មួយៗទាំងក្នុង៥២គ្រួសារជិះទៅរៀន ថ្នាំពេទ្យ សម្ភារៈសិក្សា ជូនដល់ក្មួយៗក្នុងគ្រួសារនៅសហគមន៍នេះផងដែរ។

    សូមរំលឹកថាកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ហ៊ុន ម៉ាណែតនិងលោកជំទាវ ចូលរួមក្នុងពិធីប្រគល់ផ្ទះជូនប្រជាពលរដ្ឋចំនួន ៥២គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ គេហដ្ឋានថ្មីនេះមានការឧបត្ថមគាំទ្រពីសម្តេចតេជោ ក៏ដូចជាការចូលរួមចំណែកយ៉ាងសំខាន់ពីអង្គការមូលនិធិកុមារកម្ពុជា (CCF) សប្បុរសជន អជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋផ្ទាល់៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay