បច្ចេកវិទ្យា

ម៉ូតូ GPX POPz 125cc ស៊េរីថ្មីឆ្នាំ 2020 ធ្វើឲ្យកក្រើកដល់ស្រទាប់យុវវ័យ តំលៃត្រឹមជាង 1ពាន់ដុល្លារប៉ុណ្ណោះ

BY
Khmernote Media
December 16, 2019

កាលពីពេលថ្មីៗនេះនៅថ្ងៃទី14 ខែធ្នូ ឆ្នាំ2019 ក្រុមហ៊ុនម៉ូតូ GPX កម្ពុជា បានរៀបចំពិធីសម្ពោធម៉ូឌែលម៉ូតូថ្មី GPX POPz 125cc ស៊េរីឆ្នាំ 2020 នៅមជ្ឈមណ្ឌលកោះពេជ្រ ដែលមានភ្ងៀវកិត្តិយសចូលរួមក្នុងកម្មវិធីនេះរហូតជិតដល់ 1000 នាក់។ GPX POPz 125cc ជាម៉ូឌែលម៉ូតូប្រភេទគ្រួសារដំបូងបំផុតរបស់ក្រុមហ៊ុនម៉ូតូ GPX ហើយនេះជាជំហានដ៏ធំបំផុតមួយរបស់ GPX ក្នុងការជ្រៀតចូលក្នុងទីផ្សារម៉ូតូប្រើប្រាស់សម្រាប់គ្រួសារ ដោយសារតែតាំងពីដើមមកទីផ្សារសំខាន់របស់ក្រុមហ៊ុនម៉ូតូយើងផ្ដោតតែលើម៉ូតូប្រភេទស្ពត។ ដូច្នេះការមកដល់នៅម៉ូឌែលថ្មី POPz 125ccនេះ ផ្ដោតទៅលើយុវវ័យជំនាន់ថ្មី ដែលចាប់អារម្មណ៍ទៅលើពណ៌ចម្រុះបែបស៊ីវិល័យ ទាន់សម័យ ឆើតឆាយ។

ម៉ូឌែល POPz 125cc មាន 5 ពណ៌គឺ ពណ៌ក្រហម ពណ៌ស ជាស្តាយបែប Luxury Style និង ពណ៌ទឹកក្រូច ពណ៌ផ្កាឈូក ពណ៌ផ្ទៃមេឃ ជាស្តាយបែប Fashion Style ហើយលក់ចេញក្នុងតម្លៃ $1,580។

បច្ចុប្បន្ននេះម៉ាកម៉ូតូ GPX ជាប់លំដាប់ថ្នាក់លេខ 1 ជាផលិតផលថៃក្នុងស្រុកដែលមានតំណាងចែកចាយច្រើនជាង 300 សាខាក្នុងប្រទេសថៃ និង 7 ប្រទេសជាដៃគូសហការមានដូចជា ប្រទេសកម្ពុជាយើង, ប្រទេសវៀតណាម, ប្រទេសនេប៉ាល់, ប្រទេសបង់ក្លាដែស, ប្រទេសម៉ាឡេស៊ី, ហុងកុង និង ប្រទេសជប៉ុន ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យគួរឲ្យកត់សំគាល់។

គ្រប់ម៉ូឌែលម៉ូតូរបស់ GPX គឺរចនារូបរាងដ៏ប្រណីត ឡូយឥតខ្ចោះ សក្កិសមបំផុត ដែលប្រាកដជានាំលោកអ្នកមកជាមួយអារម្មណ៍ថ្មីប្លែក ប្រសិនបើអ្នកកំពុងតែចង់ផ្លាស់ប្តូររបត់ជីវិតថ្មី និង ទាន់សម័យ។ កម្មវិធីខាងលើនេះប្រព្រឹត្តិទៅយ៉ាងរលូនបានក៏ដោយសារតែមានការសហការឧបត្ថម្ភដោយក្រុមហ៊ុនប្រេងម៉ាស៊ីន Motul, ក្រុមហ៊ុនសំបកកង់ Pirelli, និងក្រុមហ៊ុនភេសជ្ជៈ Pokka៕

Share This Post: