ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រុងខ្លួនទៅ! សមត្ថកិច្ចនឹងផាកពិន័យអ្នកបើកបរល្មើសច្បាប់ ហើយយកឯកសារផាកពិន័យទៅដល់ផ្ទះតែម្តង

    BY Khmernote Media December 16, 2019
    ប្រុងខ្លួនទៅ! សមត្ថកិច្ចនឹងផាកពិន័យអ្នកបើកបរល្មើសច្បាប់ ហើយយកឯកសារផាកពិន័យទៅដល់ផ្ទះតែម្តង

    រាជធានីភ្នំពេញ៖ កាមេរ៉ាសុវត្ថិភាពទំនើបៗរាប់រយគ្រឿងត្រូវបានគេបំពាក់នៅតាមបណ្តាភ្លើងស្តុបសំខាន់ៗជាច្រើន ដើម្បីតាមដានចាប់អ្នកប្រព្រឹត្តិបទល្មើសចរាចរណ៍ ក៏ដូចជាតាមដានចាប់អ្នកប្រព្រឹត្តិបទល្មើសផ្សេងៗដូចជាអំពើចោរកម្ម លួច ឆក់ ប្លន់ នៅតាមដងផ្លូវជាដើម។ ហើយចាប់ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០១៩ នេះតទៅ សមត្ថកិច្ចនឹងចាប់ផ្ដើមអនុវត្តវិធានការក្ដៅ ផ្ញើឯកសារពិន័យដល់ផ្ទះ អ្នកដែលធ្លាប់បើកបរល្មើសច្បាប់ចរាចរណ៍ផ្លូវគោកតែម្តង។

    បើយោងតាមការបញ្ជាក់ឲ្យដឹងនៅលើគណនីហ្វេសប៊ុក Khuon Dyna បានឲ្យដឹងថា “សូមជូនដំណឹងដល់បងប្អូនទាំងអស់ថា ចាប់ពីថ្ងៃនេះតទៅ ខាងសមត្ថិកិច្ចនគរបាលចរាចរណ៍ នឹងយកឯកសារពិន័យ ទៅជូនដល់ផ្ទះបងប្អូនតែម្ដង ក្នុងករណីបងប្អូន បើកបរ រំលោភលើគំនួសចរាចរណ៍នានា និងភ្លើងស្ដប់ …ដូចក្នុងរូបនេះ។ នេះបើយោងតាម ការជួនដំណឹងរបស់មន្ត្រីនគរបាលចរាចរណ៍ជើងគោល កាលពីម្សិលមិញ។ រូបភាព ពីលោក ប្រាក់ វ៉ាន់ដា និងបងផល្លី នគរបាលចរាចរណ៍ផ្លូវគោក”៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay