បច្ចេកវិទ្យា

ក្រុមហ៊ុន Boeing ពិចារណាក្នុងការផ្អាក ឬកាត់ចោលការផលិតយន្តហោះម៉ូដែល 737 MAX តែម្ដង

BY
autoadmin
December 16, 2019

សារព័ត៌មាន The Wall Street Journal បានរាយការណ៍ថា ក្រុមហ៊ុនប៊ូអ៊ីងកំពុងពិចារណាក្នុងការផ្អាក ឬកាត់ចោលការផលិតយន្តហោះម៉ូដែល 737 MAX តែម្ដង។ ព្រោះថាទម្រាំវាត្រូវបានគេអនុញ្ញាតឱ្យហោះហើរឡើងវិញ វាប្រហែលជាត្រូវចំណាយពពេលយូរលើសពីក្រុមហ៊ុនអាចរង់ចាំបាន។ WSJ និយាយថា នាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះបានប្រជុំកាលពីថ្ងៃអាទិត្យដើម្បីពិភាក្សាអំពីបញ្ហានេះ ហើយនឹងធ្វើការសម្រេចចិត្តនៅថ្ងៃចន្ទនេះ។ ក្រុមមន្រ្តីក៏យល់ឃើញដែរថា ការផ្អាកផលិតកម្មគឺជាជម្រើសល្អបំផុតក្នុងចំណោមជម្រើសដទៃ។

កាលពីសប្តាហ៍មុនប្រធានរដ្ឋបាលអាកាសចរណ៍សហព័ន្ធលោក Steve Dickson បាននិយាយថា ទីភ្នាក់ងារមិនទាន់បានកំណត់កាលបរិច្ឆេទសម្រាប់ផ្តល់ឱ្យយន្តហោះនេះនូវភ្លើងខៀវវិញនៅឡើយទេ ហើយខាងក្រុមហ៊ុនត្រូវតែខំធ្វើការជាងនេះដើម្បីធានាសុវត្ថិភាព។ គួររំលឹកដែរថា រដ្ឋបាលអាកាសចរណ៍សហព័ន្ធបានបញ្ជាឱ្យមានការចុះចតម៉ូដែលនេះទាំងអស់តាំងពីខែមីនា បន្ទាប់ពីមានគ្រោះថ្នាក់ធ្លាក់យន្តហោះចំនួន២ ដែលបានសម្លាប់មនុស្ស ៣៤៦នាក់។ តាំងពីនោះមក Boeing 737 MAX នៅតែមិនអាចចាប់ផ្ដើមការហោះហើរឡើងវិញ ទោះបីវាកន្លងទៅជិតមួយឆ្នាំហើយក្ដី៕

អត្ថបទ៖ លីដា

Share This Post: