នគរបាលជំនាញបង្ក្រាបកឺកឺជាបន្តបន្ទាប់ ក្រោយពីជនសង្ស័យទាំងនេះធ្វើសកម្មភាពដើរគាស់ផ្ទះប្រជាពលរដ្ឋនៅក្រុងព្រះសីហនុ
លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថាប៉ុន្មានថ្ងៃកន្លងទៅនេះនគរបាលជំនាញបង្ក្រាបបានជនសង្សយ័ជាជនជាតិចិនប្រព្រឹត្តបទល្មើសជាបន្តបន្ទាប់ ពីព្រោះក្រុមជនសង្ស័យទាំងនេះបានធ្វេីសកម្មភាពយ៉ាងសកម្មរំខានដល់ប្រជាពលរដ្ឋនៅតាមបូរីនិងលំនៅដ្ធាននានា។

ដោយមានករណីទី១: នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ ម៉ោង ០៣ និង ៣០នាទី ទៀបភ្លឺ នៅចំណុច ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ សមត្ថកិច្ចបានបង្ក្រាប អំពើលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយ) ០១ករណី ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ជនជាតិចិន។
ករណីទី២ៈ នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១៩ ម៉ោង ០១ និង ៣០នាទី ទៀបភ្លឺ នៅចំណុចសាលារដ្ឋបាលក្រុងព្រះសីហនុ ស្ថិតនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ សមត្ថកិច្ចបានបង្ក្រាប ករណីប៉ុនប៉ងអំពើលួចមានស្ថានទម្ងន់ទោស (ដោយកាត់គាស់ទម្លុះទម្លាយ) ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ជនជាតិចិន៕



