ក្តៅៗ! ទីបំផុតជនបរទេស ដែលថតវីដេអូបង្ហោះមិនអោយភ្ញៀវទេសចរណ៍មកលេងកម្ពុជា ត្រូវបានក្រសួងទេសចរណ៍ចាត់វិធានការដូចជា…
ជនបរទេសម្នាក់ដែលបានបង្ហោះវិដេអូនិយាយមិនអោយភ្ញៀវទេសចរណ៍មកលេងកំសាន្តនៅប្រទេសកម្ពុជា និងនិយាយអាក្រក់ជាច្រើនមកកាន់កម្ពុជា ដែលពាក់ព័ន្ធនឹងកិត្តិយស និងគោលដៅទេសចរណ៍មួយចំនួននោះ ត្រូវបានក្រសួងទេសចរណ៍ធ្វើការប្តឹងទៅក្រុមហ៊ុន Google និង Facebook ហើយនឹងមានការចាត់វិធានការផ្សេងៗទៀត។ ក្រសួងទេសចរណ៍បានបង្ហោះអោយដឹងនៅមុននេះបន្តិចថា៖
“រាជរដ្ឋាភិបាលកម្ពុជា នឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនបរទេស ដែលថតវីដេអូបង្ហោះបំភ័យភ្ញៀវទេសចរមិនឲ្យមកកម្ពុជា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះថា បន្ទាប់ពីមានបុរសជនជាតិបរទេស ដែលបានបង្ហោះវីដេអូឲ្យភ្ញៀវបរទេស មកលេងកម្ពុជា ដែលប៉ះពាល់កិត្តិយស និងគោលដៅទេសចរណ៍កម្ពុជា ក្រសួងទេសចរណ៍ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានបើកកិច្ចប្រជុំមួយជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ និងក្រុមមេធាវីផងដែរ ដើម្បីរកវិធីចាត់ការចំពោះជនបរទេសដ៏គម្រក់ម្នាក់នោះ។

ក្រៅពីចាត់វិធានការលើជនបរទេសរូបនោះ ក្រសួងទេសចរណ៍ គ្រោងនឹងដាក់ពាក្យបណ្តឹងទៅកាន់ក្រុមហ៊ុន Google និងក្រុមហ៊ុន Facebook ដើម្បីស្នើសុំឲ្យលុបវិដេអូនោះចោល។ លោករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះថា «ក្រសួងទេសចរណ៍បានសម្រេចស្នើ ទៅក្រសួងមហាផ្ទៃ ដើម្បីបិទទិដ្ឋាការជនបរទេសរូបនោះ មិនឲ្យចូលមកកម្ពុជាជាអចិន្ត្រៃយ៍តែម្តង ដែលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានឯកភាពតាមសំណើរបស់ក្រសួងហើយ។

មួយវិញទៀត ក្រសួងទេសចរណ៍នឹងដាក់ពាក្យបណ្តឹងទៅក្រុមហ៊ុន Google និង Facebook ដើម្បីស្នើសុំឲ្យលុបវីដេអូដែលជនបរទេសរូបនោះបានបង្ហោះ។ លោក ថោង ខុន បានបញ្ជាក់ថា ចំពោះវីដេអូរបស់ជនបរទេសរូបនោះ ក្រសួងទេសចរណ៍នឹងរៀបចំសំណើ ទៅកាន់ក្រសួងការបរទេស និងកិច្ចហសប្រតិបត្តិការអន្តរជាតិ ដើម្បីចាត់ការលើជនបរទេសដ៏គំរក់រូបនោះបន្ថែមទៀត»។
សូមជម្រាបថា កាលពីពេលថ្មីៗនេះ មានជនបរទេសម្នាក់ ដែលអះអាងថា ជាជនជាតិអ៊ីរ៉ង់ រស់នៅប្រទេសហូឡង់ មាន YouTube ឈ្មោះថា «James FT» បានថតវីដេអូនៅកន្លែងមួយចំនួនរបស់កម្ពុជា បង្ហោះក្នុងន័យបំភ័យភ្ញៀវទេសចរ មិនឲ្យមកលេងកម្ពុជា ដោយរូបគេក៏បាននិយាយក្នុងវីដេអូនោះ ពាក់ព័ន្ធនឹងកិតិ្តយស និងគោលដៅទេសចរណ៍ កម្ពុជា ។
បន្ទាប់ពីមានការបង្ហោះនេះ ទាំងវិស័យឯកជនផ្នែកទេសចរណ៍ មន្ត្រីរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ បានប្រតិកម្មថ្កោលទោស ចំពោះទង្វើដ៏គម្រក់នេះ និងស្នើឲ្យសមត្ថកិច្ច ចាត់វិធានការចំពោះជនបរទេសរូបនោះផងដែរ៕”
