ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឃាត់ខ្លួនបុរសម្នាក់ ពីបទ លួចយកសត្វគោរបស់អ្នកដទៃ វះយកគ្រឿងក្នុង

    BY Khmernote Media December 17, 2019
    ឃាត់ខ្លួនបុរសម្នាក់ ពីបទ លួចយកសត្វគោរបស់អ្នកដទៃ វះយកគ្រឿងក្នុង

    កោះកុង៖ ឃាត់ខ្លួនបុរសម្នាក់ ពីបទ លួចយកសត្វគោរបស់អ្នកដទៃ វះយកគ្រឿងក្នុង ហេតុការណ៍នេះបានកើតឡើងកាលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៨ព្រឹក។ ជនសង្ស័យមានឈ្មោះ ម៉ម គិត ភេទ ប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ពីបទ លួចយកសត្វគោរបស់អ្នកដទៃ វះយកគ្រឿងក្នុង ប្រព្រឹត្តទៅនៅក្នុងព្រៃ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ដែលជារបស់ឈ្មោះ ម៉ាត់ វ៉ាន់តាំ ភេទប្រុសអាយុ៤៨ ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា។

    នៅពេលសមត្ថកិច្ចជំនាញឃាត់ខ្លួន យកមកសាកសួរ ជនសង្ស័យ ក៏បានសារភាព ប្រាប់កម្លាំងសមត្ថកិច្ចថា ខ្លួនពិតជាបានលួចគោ នឹងវះយកគ្រឿងក្នុងពិតប្រាកដមែន ។ បច្ចុប្បន្ន ករណីនេះ កម្លាំងជំនាញកំពុងបំពេញសំណុំរឿង ចាត់ការតាមនិតិវិធី៕

    ប្រភព៖ស្នងការដ្ឋាននគរបាលខេត្តកោះកុង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay