ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប នឹងធ្វើការកាត់ទម្លាក់ខ្សែភ្លើងនៅកំណាត់ផ្លូវ១២ខ្សែនេះ
BY Khmernote Media
December 18, 2019
យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា ដើម្បីរៀបចំលម្អសោភ័ណភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈទូទៅក្នុងខេត្តសៀមរាបឲ្យកាន់តែល្អប្រសើរ ជាពិសេសសក្តិសមជាខេត្តទេសចរណ៍ប្រវត្តិសាស្ត្រ ដែលបានទទួលពានរង្វាន់ជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ាន និងជាទីក្រុងស្អាតផ្ការំដួលបីទង។ ដូច្នេះរដ្ឋបាលខេត្តសៀមរាបនឹងរៀបចំផែនការកាត់ទម្លាក់នូវប្រព័ន្ធបណ្តាញខ្សែកាប្លិ៍លើអាកាសនានានៅតាមបណ្តាផ្លូវចំនួន១២ខ្សែក្នុងក្រុងសៀមរាបដូចខាងក្រោម៖



