ផ្ទុះការកោតសរសើរ! ក្រោយប្តីប្រពន្ធជនជាតិបរទេសមួយគូ ថតតែងក្នុងឈុតសំលៀកបំពាក់បុរាណខ្មែរ
- December 18, 2019
ជាការពិតណាស់សំលៀកបំពាក់បុរាណខ្មែរមានភាពស្រស់ស្អាត និងលើកសម្រស់ដល់អ្នកដែលបានស្លៀក។ យើងសង្កេតឃើញកន្លងមក មានជនជាតិបរទេសជាច្រើន ដែលបានស្រលាញ់វប្បធម៌ខ្មែរ បានរៀបអាពាហ៍ពិពាហ៍គ្រងឈុតសំអាងការខ្មែរ ដែលបង្ហាញថាពួកគេពិតស្រលាញ់ ចូលចិត្តវប្បធម៌ប្រពៃណីខ្មែរ។ ជាក់ស្តែងណាស់ថ្មីៗនេះក៏មានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញនូវរូបភាពជាច្រើនសន្លឹកដែលប្តីប្រពន្ធជនជាតិបារាំងមួយគូ ថតតែងក្នុងឈុតសំលៀកបំពាក់បុរាណខ្មែរ។

នេះបើយោងតាមការបង្ហោះរបស់ផេក ផ្ទះកាហ្វេវប្បធម៌ បានសរសេរយ៉ាងដូច្នេះថា៖ “បរទេសជនជាតិបារាំងគាត់ស្រលាញ់សំលៀកបំពាក់ប្រពៃណីខ្មែរហើយពួកគាត់គាំទ្រការផលិតរូបរបស់ក្រុម ថតរូបប្រចាំកាហ្វេវប្បធម៌ដែរ។ សូមស្វាគមន៍ដល់ភ្ញៀវជាតិនិងអន្តរជាតិដែលមានបំណងថែរក្សាប្រពៃណីនិងការពារវប្បធម៌របស់យើងទាំងអស់គ្នា”៕







រូបភាព៖ផ្ទះកាហ្វេរវប្បធម៌
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






