មានការអះអាងមួយថា Apple បកមកបញ្ចេញ iPhone 9 ថ្មីតម្លៃថោក ហើយមាន 5G ទៀតនៅដើមឆ្នាំក្រោយ
- December 18, 2019
យោងតាមរបាយការណ៍ថ្មីមួយបានអោយដឹងថា ក្រុមហ៊ុនផលិតស្មាតហ្វូនយក្សរបស់ពិភពលោក Apple កំពុងត្រៀមផលិតទូរស័ព្ទ iPhone ថ្មីតម្លៃធូរថ្លៃបំផុតនៅឆ្នាំ ២០២០ ខាងមុខដោយកាន់តែអស្ចារ្យនោះ វាថែមទាំងអាចភ្ជាប់បណ្តាញអ៊ិនធឺណេត 5G ល្បឿនលឿនបំផុតផង។ iPhone តម្លៃថោកគឺ iPhone 9 ហើយនៅមិនទាន់អាចប្រកាសឈ្មោះជាផ្លូវការដោយក្រុមហ៊ុនក្តី ប៉ុន្តែគេជឿជាក់ថាវាគឺជាស្មាតហ្វូនដែលមានទំហំតិច និងថោកបំផុតមិនធ្លាប់មានពីមុនមក។ តាមការអះអាងរបស់វេបសាយជប៉ុន MacOtakara កន្លងមកបានសរសេរថា ស្មាតហ្វូនថ្មីនេះមានតម្លៃត្រឹមតែ៣៩៩ផោន (ប្រហែល ៥២០ដុល្លារ) ប៉ុណ្ណោះ ដោយយករូបរាងតាម iPhone SE កាលពីឆ្នាំ២០១៦។

របាយការណ៍ដដែលនេះបានបញ្ជាក់ទៀតថា ទូរស័ព្ទ iPhone 9 នឹងចេញមុខជាផ្លូវការនៅដើមឆ្នាំ២០២០នេះហើយនឹងមានម៉ូដែលមួយចំនួនទៀតចេញមុខមកដំណាលគ្នានេះដែរ។ អ្វីដែលគួរឲ្យហួសចិត្តនោះគឺថា iPhone 11 ដែលទើបចេញកាលពីខែកញ្ញា ប៉ុន្តែ iPhone 9 នេះបែរជាអាចប្រើប្រាស់ជាមួយនឹង 5G ទៅវិញ៕
អត្ថបទ៖ ស៊ុនលី
- Share This Post:








