ទេព បូព្រឹក្ស និង G-devith បញ្ចេញវីដេអូចម្រៀងថ្មីតុបតែងខ្លួនតាមបែបតួអង្គហ្គេមប្លែកភ្នែកខ្លាំងតែម្តង
- December 18, 2019
ទេព បូព្រឹក្ស និង ងួន ចាន់ដេវីត បានបញ្ចេញបទចម្រៀងជាមួយគ្នាជាច្រើនបទ ដោយមានទាំងបទមនោសញ្ចេតនា និងញាក់កន្តា្រក់អារម្មណ៍ ស្ទាយតុបតែងខ្លួនទាន់សម័យ ទទួលបានការពេញចិត្ត និងគាំទ្រខ្លាំងពីសំណាក់យុវវ័យ។
យ៉ាងណាមិញនៅថ្ងៃនេះ ដេវីត និងបូព្រឹក្ស បានបញ្ចេញវីដេអូចម្រៀងមួយបទដែលមានចំណងជើង SQUAD X ជាចង្វាក់ញាក់ មិនត្រឹមតែប៉ុណ្ណោះនៅក្នុងវីដេអូចម្រៀង បូព្រឹក្ស និងដេវីត បានតុបតែងខ្លួនតាមតួអង្គនៅក្នុងវីដេអូហ្គេមដែលធ្វើឲ្យវីដេអូចម្រៀងមួយនេះកាន់តែប្លែក។ ដោយបូព្រឹក្ស បានសរសេររៀបរាប់ថា៖ “ពួកយើងទាំងពីរអ្នកត្រលប់មកវិញជាមួយអ្វីដែលថ្មីទោះជាយើងធ្វើមិនបានល្អឥតខ្ចោះក៏យើងនៅតែខំប្រឹងបង្កើតនៅអ្វីដែលថ្មីហើយប្លែក។សូមជួយគាំទ្រ និង ចែករំលែកទាំងអស់គ្នា LOVE YOU”៕




- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






