បង្ក្រាបករណីជួញដូរ ប្រើប្រាស់គ្រឿងញៀន និងលេងល្បែងស៊ីសង ឃាត់ខ្លួនបានជនសង្ស័យចំនួន១២នាក់
អាវុធហត្ថកោះកុងបានចុះបង្ក្រាបករណីជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងលេងល្បែងស៊ីសងខុសច្បាប់នៅចំណុចផែប្រមូលផលនេសាទ ស្ថិតភូមិនាងកុក ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ និងឃាត់ខ្លួនជនសង្ស័យចំនួន ១២ នាក់ ស្រី០២នាក់៖

១/.ឈ្មោះ សុខ ប៊ុនសេង ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករនេសាទមានទីលំនៅភូមិនាងកុកឃុំប៉ាក់ខ្លងស្រុកមណ្ឌលសីមា ខេត្តខេត្តកោះកុង។
២/.ឈ្មោះ លី សៀ ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករទូក មានទីលំនៅភូមិក្តុលក្រោម ឃុំព្រែកអាជី ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ។
៣/.ឈ្មោះអ៊ឹ ស្រីហាច ភេទស្រី អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មរ មានទីលំនៅភូមិបាងកាយ៉ាក ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
៤/.ឈ្មោះ លី ណយ ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរចកម្មករនេសាទ មានទីលំនៅភូមិនាងកុក ឃុំប៉ាក់ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
៥/.ឈ្មោះតាំ រ៉ន ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករនេសាទមានទីលំនៅភូមិនាងកុក ឃុំប៉ាកខ្លងស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
៦/.ឈ្មោះ ប៊ូ ឌី ប្រុស អាយុ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករនេសាទ មានទីលំនៅភូមិ៣ សង្កាត់ ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
៧/ឈ្មោះ ធៀប ចាប ភេទប្រុស អាយុ៤៦ឆ្នាំខ្មែរ មុខរបរកម្មករនេសាទ មានទីលំនៅភូមិនាងកុក ឃុំប៉ាងខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
៨/ឈ្មោះ វ៉ាន់ វុធ ភេទប្រុស អាយុ៣៥ឆ្នាំខ្មែរមុខរបរកម្មករនេសាទទីលំនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
៩/ឈ្មោះសុខ សេងហុង ភេទប្រុសអាយុ៣៩ ឆ្នាំខ្មែរមុខរបរទីលំនៅភូមិនងកុកឃុំប៉ាងខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
១០/ឈ្មោះកុយ ហ៊ង ភេទប្រុសអាយុ៤០ឆ្នាំខ្មែរមុខរបរនេសាទ ទីលំនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
១១/ឈ្មោះ កៀន សារឿន ភេទប្រុសអាយុ៥២ឆ្នាំខ្មែរមុខរបរកម្មករទូក ទីលំនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
១២/ឈ្មោះពុទ សុធី ភេទស្រី អាយុ២៣ ឆ្នាំខ្មែរមុខរបរនៅផ្ទះ ទីលំនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
វត្ថុតាងចាប់យករួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក)ចំនួន៩៧ កញ្ចប់(តូច៥៣កញ្ចប់ ធំ៤៤ កញ្ចប់) = ២២២.២៧ ក្រាម, ម៉ូតូចំនួន ០២គ្រឿង, ទូរស័ព្ទដៃចំនួន ០២ គ្រឿង, អូប័រ ១៥សេស០១គ្រឿង, កាំភ្លើងកែច្នៃមិនស្គាល់ម៉ាកពណ៌ទឹកប្រាក់ ០១ដើម, ចានអាប៉ោង០២, មេអាប៉ោង០៥គ្រាប់, ដាវសាំម៉ូរ៉ៃ០១ដើម និងសម្ភារៈប្រើប្រាស់ វេចខ្ចប់ មួយចំនួន ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕



ប្រភព៖ កងរាជអាវុធហត្ថខេត្ត កោះកុង