បច្ចេកវិទ្យា

Instagram បង្ហាញមុខងារថ្មី សម្រាប់អ្នកចូលចិត្តបង្ហោះនៅក្នុង Stories

BY
Khmernote Media
December 19, 2019

ថ្មីៗនេះកម្មវិធីបណ្តាញសង្គមយក្ស Instagram ទើបតែបានធ្វើការដាក់បន្ថែមមុខងារសំខាន់ៗថ្មីមួយចំនួនឲ្យទៅអ្នកប្រើប្រាស់របស់ខ្លួនក្នុងនោះមានមុខងារដ៏ប្លែកម្យ៉ាងសម្រាប់អ្នកនិយមចូលចិត្តបង្ហោះរូបភាពនៅក្នុង Stories របស់ខ្លួនហើយជឿជាក់ថា វាពិតជាទាក់អារម្មណ៍របស់អ្នកប្រើប្រាស់របស់ខ្លួនយ៉ាងច្រើន។ មុខងារថ្មីនេះមានឈ្មោះថា Layout ដែលជាកម្មវិធីថ្មីអាចឲ្យអ្នកប្រើប្រាស់អាចដាក់បញ្ចូលរូបភាព ដែលខ្លួននឹងបង្ហោះលើ Stories ក្នុងចំនួនរហូតទៅដល់៦សន្លឹកក្នុងមួយ post។ អ្នកវិភាគជឿជាក់ថា វានឹងក្លាយទៅជាកម្មវិធីដ៏ពេញនិយមបំផុតមួយ ដោយសារតែបច្ចុប្បន្នអ្នកប្រើប្រាស់ត្រូវការប្រើប្រាស់ App ផ្សេងសម្រាប់ជំនួយដល់ការកែប្រែ និងបញ្ចូលរូបរបស់ពួកគេជាច្រើនសន្លឹកក្នុងផ្ទាំង post ជាមួយគ្នានោះ។

Layout ត្រូវបានគេជឿជា Instagram នឹងដាក់ឲ្យដំណើរការនៅទូទាំងប្រទេស ប៉ុន្តែអាចនឹងមានអ្នកប្រើប្រាស់ខ្លះអាចឃើញមុនអ្នកប្រើប្រាស់ក្នុងតំបន់ផ្សេងៗ។ វិធីនៃការប្រើប្រាស់គឺងាយមែនទែនដោយគ្រាន់តែកូពី copy យករូបចេញពីបណ្តុំរូបភាពរបស់អ្នកហើយយកទៅចម្លង paste ចូលទៅក្នុង text box ដែលមានស្រាប់លើផ្ទាំង Story របស់អ្នកប៉ុណ្ណោះ៕

អត្ថបទ៖ ស៊ុនលី

 

Share This Post: