ព័ត៌មានជាតិ
ឲ្យតែយ៉ាងនេះមិនរស់ទេ! បង្ក្រាបទីតាំងផលិតវេចខ្ចប់ ប៊ីចេង ក្លែងក្លាយជិត២០តោននៅខេត្តសៀមរាប
BY Khmernote Media
December 19, 2019
ខេត្តសៀមរាប៖ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ច សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដោយមានការសម្របសម្រួលពីលោក សំរឹទ្ធ សុខុន ព្រះរាជ្ញារងនៃអយ្យការសាលាដំបូងខេត្តសៀមរាប ចុះពិនិត្យទីតាំងផលិតវេចខ្ចប់ និងចែកចាយប៊ីចេង “សញ្ញរូបវែក” មួយកន្លែង ចំណុចផ្ទះលេខ១១១ ក្នុងបុរីមួយកន្លែង ភូមិខ្នា សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដោយរកឃើញប៊ីចេងក្លែងក្លាយដល់ទៅ១៨តោន។

សមត្ថកិច្ច បានឲ្យដឹងថា ម្ចាស់ទីតាំងប៊ីចេងក្លែងក្លាយទាំង១៨តោននេះ មានឈ្មោះ ហ៊ិម មនោរី ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅក្នុងមូលដ្ឋានខាងលើ។ ក្រោយពិនិត្យរួចរាល់ លោកព្រះរាជ្ញារងខេត្តសៀមរាប បញ្ជាឲ្យមន្ត្រីនគរបាលយុត្តិធម៌ ធ្វើការឃាត់ខ្លួនម្ចាស់ទីតាំងនោះ នាំទៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីចាត់ការតាមផ្លូវច្បាប់៕


