ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ល្អមែនទែន! ឧកញ៉ា ស្រី ចាន់ថន ត្រៀមដីតំបន់អភិវឌ្ឍវិហ៊ារសួគ៌​ចំនួន២០ហិចតា​ ដើម្បីរៀបចំកន្លែងទេសចរណ៍បែបវប្បធម៌

    BY Khmernote Media December 19, 2019
    ល្អមែនទែន! ឧកញ៉ា ស្រី ចាន់ថន ត្រៀមដីតំបន់អភិវឌ្ឍវិហ៊ារសួគ៌​ចំនួន២០ហិចតា​ ដើម្បីរៀបចំកន្លែងទេសចរណ៍បែបវប្បធម៌

    ឧកញ៉ា ស្រី ចាន់ថន ជាអគ្គនាយកក្រុមហ៊ុនធំពីរគឺ សេវេនអេនជី (7NG) និងជាក្រុមហ៊ុន ជេតគ្រុប ( Jet Group) បានប្រកាសថាលោកនឹងត្រៀមដីតំបន់អភិវឌ្ឍវិហ៊ារសួគ៌​ចំនួន២០ហិចតា​ ដើម្បីរៀបចំកន្លែងទេសចរណ៍បែបវប្បធម៌ ដើម្បីអោយបងប្អូនចូលរួមទស្សនា​ និងថែរក្សាវប្បធម៌ជាតិ​។

    ដោយឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់នៅលើគណនីហ្វេសប៊ុករបស់ខ្លួនយ៉ាងដូច្នេះថា៖ “ខ្ញុំជាខ្មែរអង្គរ​ ខ្ញុំមានឧត្តមគតិ​ និងឆន្ទះ​ ព្យាយាម​ អត់ធ្មត់​ ! ប្រជាជនខ្មែរម្ចាស់ស្រុក​ យើងមិនអន់ទេ​ ! សូមកុំប្រៀបធៀបជាមួយគេ​ យើងមានចំណុចខ្លាំងរបស់យើងស្រាប់​ គេគ្រាន់តែចំលង​ និងកែច្នៃ​ តែយើងមានលទ្ធភាព​ គ្រប់គ្រាន់​ សូមបងប្អូនទាំងអស់ចូលរួម​ គាំទ្រលើកស្ទួយ​ ព្រោះយើងជាម្ចាស់ដើម​នៃសិល្បះ​ និងក្បូរក្បាច់រចនា​ពីបុរាណ។

    ​ក្នុងនាមជាកូនខ្មែរ​មួយរូ​ប​ ខ្ញុំនឹងត្រៀមដីតំបន់អភិវឌ្ឍវិហ៊ារសួគ៌​ ចំនួន២០ហិចតា​ រៀបចំអភិរក្ស​ តំបន់ទេសចរណ៍បែបវប្បធម៌​ ដើម្បីអោយបងប្អូនចូលរួមទស្សនា​ និងថែរក្សាវប្បធម៍ជាតិ​។ សូមពុកម៉ែ បងប្អូន ទាំងអស់ចូលរួមគាំទ្រ​ ជាពិសេស​ សូមបងប្អូន ដែលពាក់ព័ន្ធនឹងវិសយ័​ វប្បធម៍​ អរិយធម៍​ អាចសូមចូលរួមcomment និងដាក់ជាលេខទូរស័ព្ទមកទាំងអស់គ្នា​ ដើម្បីសហការគ្នា​ ដើម្បីរកផ្លូវ​ និងកសាងទៅមុខ​ ព្រោះយើងជាពូជខ្មែរ​ ខ្លាំង​ មិនអាចចាញ់គេបានទេ​ ។ រួមគ្នាដើម្បីលើកតម្កើងកិត្យានុភាព​ នូវស្នាដៃរបស់កូនខ្មែរ​ លើឆាកអន្តរជាតិ ឲ្យកាន់តែច្បាស់ថា កូនខ្មែរអាចធ្វើបាន​ រក្សាបាន​ ដ៏អស្ចារ្យ I love Cambodia”៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay