ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បុរសជនបរទេស ដែលបង្ហោះវីដេអូថា កុំឲ្យភ្ញៀវទេសចរមកលេងកម្ពុជានោះ ឥលូវនេះត្រូវបានហាមឃាត់លែងឲ្យជាន់ដីខ្មែរមួយជីវិត

    BY Khmernote Media December 19, 2019
    បុរសជនបរទេស ដែលបង្ហោះវីដេអូថា កុំឲ្យភ្ញៀវទេសចរមកលេងកម្ពុជានោះ ឥលូវនេះត្រូវបានហាមឃាត់លែងឲ្យជាន់ដីខ្មែរមួយជីវិត

    រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានសម្រេចបិទទិដ្ឋាការ និងដាក់ឈ្មោះបុរសជនជាតិអ៊ីរ៉ង់ ដែលជាម្ចាស់ Youtube ឈ្មោះ “James FT” ចូលក្នុងបញ្ជីហាមឃាត់មិនឲ្យចូលមកក្នុងប្រទេសកម្ពុជាទៀតឡើយ ដោយសារតែបុរសជនជាតិអ៊ីរ៉ង់រូបនេះ បានបង្ហោះវីដេអូមួយសមរម្យមួយ ដោយបំភ័យភ្ញៀវទេសចរមិនឲ្យមកលេងប្រទេសកម្ពុជា ដែលវីដេអូនោះធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងមុខមាត់របស់ប្រទេសកម្ពុជាយ៉ាងខ្លាំង។

    គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ កន្លងទៅ មបុរសជនជាតិអ៊ីរ៉ង់ខាងលើបានបង្ហោះវីដេអូមួយនៅក្នុង Youtube របស់ខ្លួនជាមួយចំណងជើងថា “Why you should not visit Cambodia” ដោយជនបរទេសរូបនោះបានរិះគន់ ចំពោះបញ្ហាបរិស្ថាននៅទីក្រុងភ្នំពេញ និងនិយាយថាគ្មានកន្លែងឲ្យខ្លួនស្វែងរកសេវាផ្លូវភេទដូចនៅប្រទេសថៃ ហើយវីដេអូនោះធ្វើឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរមានការរិះគន់ជាខ្លាំង៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay