លេចធ្លាយច្បាស់ក្រឡែតតែម្តងពីរូបរាងស្មាតហ្វូនបត់ជំនាន់ថ្មីរបស់ Samsung
- December 20, 2019
ក្រុមហ៊ុន Samsung បានធ្វើការបង្ហាញពីរចនាថ្មីនៃទូរស័ព្ទដែលអាចបត់បានរបស់ខ្លួនយ៉ាងច្បាស់នៅឯសន្និសិទអភិវឌ្ឍន៍របស់ខ្លួនកាលពីប៉ុន្មានខែមុនរួចមកហើយ វាត្រូវបានគេមើលឃើញថា មានលក្ខណៈស្រដៀងទៅនឹង Motorola Razr បត់បានដូចគ្នានោះដែរ។ ប៉ុន្តែនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ រូបរាងរបស់ស្មាតហ្វូនជំនាន់ថ្មីរបស់ Samsung ត្រូវបានបែកធ្លាយជាលើកដំបូងលើប្រព័ន្ធអនឡាញតាមរយៈវេបសាយ Weibo។ វាមានរូបរាងបែបសំបកគ្រំជាមួយនឹងអេក្រង់ធំវែង ព្រមទាំងមានប្រជ្រុយនៅចំកណ្តាលអេក្រង់ពីផ្ទៃខាងមុខ ស្រដៀងនឹង Galaxy Note 10 ផងដែរ
ប៉ុន្តែទោះជាយ៉ាងណា នេះគ្រាន់តែជារូបភាពបែកធ្លាយប៉ុណ្ណោះ យ៉ាងណាក្តីនៅមិនទាន់មានការអះអាងណាច្រើននៅឡើយអំពីព័ត៌មានលំអិតនៃម៉ូដែលថ្មីនេះ ប៉ុន្តែគេអាចដឹងបានដែរថា នឹងមានកាម៉េរាភ្លោះ២នៅខាងក្រោយហើយចំពោះរន្ធសម្រាប់កាសវិញគឺពុំមានវត្តមាននៅលើស្មាតហ្វូននេះឡើយ៕

អត្ថបទ៖ ស៊ុនលី
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង










